ករណីស្លាប់ដោយអូមីក្រុងលើកទី២នៅថៃ

ថៃមានអ្នកស្លាប់ដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង២នាក់ហើយ!


ស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ ហាក់ស្ថិតក្នុងសភាពមិនប្រាកដប្រជានៅឡើយ ខណៈស្ថានការណ៍កំពុងវិវត្តទៅមុខ កាន់តែអាក្រក់ទៅៗ ស្របពេលដែលនៅថ្ងៃច័ន្ទទី១៧ខែមករា ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកត់ត្រាពីករណីស្លាប់ ដោយសារមេរោគបំប្លែងខ្លួនអូមីក្រុងចំនួន២ករណីហើយ គិតត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ករណីស្លាប់ទាំងពីរករណីនេះ គឺសុទ្ធតែបានកើតឡើងលើមនុស្សវ័យចំណាស់។ ដោយក្នុងនោះ មានម្នាក់មិនបានចាក់វ៉ាក់សាំងនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍។
ករណីស្លាប់ដោយអូមីក្រុងលើកទី២នៅថៃ
ដោយ

យ៉ាង​ហោច​ណាស់ ស្ត្រី​វ័យ​ចំណាស់​ចំនួន​២​នាក់​ហើយ នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​។

ករណី​ស្លាប់​ដោយសារ​មេរោគ​អូ​មី​ក្រុង​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ កើតឡើង​លើ​លោកយាយ​វ័យ ៨៦​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន​ពីរ​ដូ​សរួច​ហើយ រស់នៅ​ក្នុង​ខេត្ត​សុង​ខ្លា ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។

ករណី​ស្លាប់​ទី​២ គឺជា​លោកយាយ​ចំណាស់​អាយុ ៨៤​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុង​ខេត្ត ឧត្តុ​ន​ថា​នី ដោយ​មិន​មាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ជំងឺមហារីក​សួត​ដំណាក់កាល​ចុង​ក្រោយ​ផង​ផង​ដែរ​។ ស្ត្រី​វ័យ​៨៤​ឆ្នាំ​រូប​នេះ បាន​ទទួលមរណភាព​ដោយសារ​វីរុស​បំប្លែង​ខ្លួន​អូ​មី​ក្រុង ក្រោយ​រក​ឃើញ​វិជ្ជមាន​បាន​ជិត​១​ស​ប្តា​ហ៍​។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​១៩​របស់​ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ស្ត្រី​វ័យ​៨៤​ឆ្នាំ ដែល​ជា​ករណី​ស្លាប់​ទី​២ ដោយសារ​មេរោគ​អូ​មី​ក្រុង​នេះ បាន​ឆ្លង​ពី​កូនប្រុស​របស់​គាត់ ដែល​រស់នៅ​ផ្ទះ​ជាមួយ​គ្នា ដោយ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ដំបូង​នៅ​ថ្ងៃ​ទី​០៩​ខែមករា ប៉ុន្តែ​គាត់​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ​។

នៅ​ថ្ងៃ​ទី​១២​មក​រា អ្នក​ស្លាប់​ដដែល​នេះ នៅ​តែ​មិន​ទាន់​បង្ហាញ​ពី​រោគ​សញ្ញា​គ្រុនក្តៅ​អ្វី​ទាំងអស់ រីឯ​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម​ក៏​មាន​សភាព​ធម្មតា​។ រហូត​ដល់​ថ្ងៃ​ទី​១៤​មក​រា​ទើប​រូប​គាត់ ចាប់ផ្តើម​អស់កម្លាំង ពិបាក​ដកដង្ហើម ឯ​អុកស៊ីហ្សែន​ក្នុង​ឈាម​ចាប់ផ្តើម​ធ្លាក់​ចុះ​ខ្លាំង ទើប​នៅ​យប់​ថ្ងៃ​ទី​១៥​មក​រា​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។  

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ករណី​ឆ្លង​វីរុស​អូ​មី​ក្រុង នៅ​ថៃ មាន​ជា​ច្រើន​ពាន់​ករណី ស្រប​ពេល​ដែល​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ស្ថិត​ក្នុង​អត្រា​ជាង ៧​ពាន់​ទៅ​៨​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ​។ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែមករា ថៃ មាន​ករណី​ឆ្លង​អូ​មី​ក្រុង​សរុប​ជាង ៥​ពាន់​ករណី​។ ដោយឡែក ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​នៅ​ថៃ​មាន​ចំនួន​ជាង ២,៣​លាន​ករណី និង​អ្នក​ស្លាប់មាន​ជាង ២​ម៉ឺន​នាក់​។

ទន្ទឹម​នឹង​នេះ ថៃ​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ១០៣​លាន​ដូ​ស ដល់​ប្រជាជន​ខ្លួន ខណៈ​ប្រជាជន​ថៃ​ចំនួន​ជាង ៤៥​លាន​នាក់ បាន​ទទួល​វ៉ាក់សាំង​ចំនួន ពីរ​ដូ​សរួច​ហើយ​៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វេទិកាទេសចរណ៍អាស៊ានផ្ដល់ឱកាសអ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
អស់រយៈពេលជាង ២ឆ្នាំ មកហើយ ដែលវិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវីដ១៩ ខណៈវិស័យនេះទើបចាប់ផ្ដើមធូរស្បើយ ក្រោយរា…

អង្គការ Oxfam អំពាវនាវរដ្ឋយកពន្ធពីមហាសេដ្ឋីពិភពលោកឲ្យច្រើន ដើម្បីយកប្រាក់ទិញវ៉ាក់សាំងជួយប្រទេសក្រីក្រ

ព័ត៌មាន
អង្គការប្រឆាំងភាពក្រីក្រ Oxfam បានអំពាវនាវដល់រដ្ឋាភិបាលនានាឱ្យយកពន្ធជាកញ្ចប់តែលើកប៉ុណ្ណោះ ក្នុងអត្រា ៩៩ភាគរយនៃប្រាក់ចំណេញរបស់មហាសេដ្ឋីពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ