#​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់

Articles by Tag ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់

តើសុខភាពវិនិយោគក្នុងវិស័យសំណង់មានការប្រែប្រួលកម្រិតណានៅពាក់កណ្តាលឆ្នាំនេះ?

ដោយ​ ​ ខេមបូណូមីស
វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលធ្វើឱ្យមានការរាំងស្ទះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវិស័យជាច្រើនហាក់នៅទ្រឹង អំឡុងនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ បើក្រឡេកទៅមើលវិស័យសំណង់ និងអចលនទ្រព្យ ឯណោះវិញ ដ្បិតថា មិនសូវជួបបញ្ហាប្រឈមខ្លាំង ដូចវិស័យដដទៃ តែក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគម្រោងសាងសង់ ត្រឹមជាង ២ពាន់គម្រោង ប៉ុណ្ណោះ ដែលក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ផ្ដល់លិខិតអនុញ្ញាតសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បានធ្លាក់ចុះរហូត ២៨ភាគរយ។