វិនិយោគក្នុងវិស័យសំណង់

តើសុខភាពវិនិយោគក្នុងវិស័យសំណង់មានការប្រែប្រួលកម្រិតណានៅពាក់កណ្តាលឆ្នាំនេះ?


វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលធ្វើឱ្យមានការរាំងស្ទះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវិស័យជាច្រើនហាក់នៅទ្រឹង អំឡុងនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ បើក្រឡេកទៅមើលវិស័យសំណង់ និងអចលនទ្រព្យ ឯណោះវិញ ដ្បិតថា មិនសូវជួបបញ្ហាប្រឈមខ្លាំង ដូចវិស័យដដទៃ តែក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគម្រោងសាងសង់ ត្រឹមជាង ២ពាន់គម្រោង ប៉ុណ្ណោះ ដែលក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ផ្ដល់លិខិតអនុញ្ញាតសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បានធ្លាក់ចុះរហូត ២៨ភាគរយ។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

កូ​វី​ដ​-១៩ នៅ​តែ​ជា​បញ្ហា​ធំ​បំផុត ដែល​បាន​រាំងស្ទះ​ស្ទើរ​គ្រប់​សកម្មភាព​នានា រួម​ទាំង​វិស័យ​សាងសង់​នៅ​កម្ពុជា ផង​ដែរ​។ ការ​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​នូវ​វីរុស​កូ​វី​ដ​-១៩ ហាក់​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នៅ​តែ​មានការ​រារែក​ចិត្ត ក្នុង​ការ​វិនិយោគ ទើប​ធ្វើ​ឱ្យ​គម្រោង​វិនិយោគ​នៅ​កម្ពុជា មានការ​ថយ​ចុះ​។ តែ​យ៉ាងណា អ្នកជំនាញ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ យល់​ថា ស្ថានភាព​នឹង​ប្រសើរ​ឡើង​វិញ ក្រោយ​កម្ពុជា សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​១០០% ព្រមទាំង​អនុញ្ញាត​ឱ្យ​ដំណើរ​សកម្មភាព​អាជីវកម្ម​ឡើង​វិញ​ពេញលេញ​។

ជុំវិញ​បញ្ហា​នេះ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល យល់​ឃើញ​ថា បច្ចុប្បន្ន វិស័យ​សំណង់ និង​អចលនទ្រព្យ ពិតជា​បាន​ជួប​បញ្ហា​ខ្លះ​ក៏​ពិតមែន ដែល​កន្លង​មក ក្រុម​អ្នក​វិនិយោគ​ពី​បរទេស មិន​អាច​ចូល​មក​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឱ្យ​វិស័យ​សំណង់ ក្នុងឆ្នាំនេះ មានការ​ថយ​ចុះ​។ ដ្បិតថា វិស័យ​សំណង់​ក្នុងឆ្នាំនេះ បាន​ធ្លាក់​ចុះ តែ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូប​នេះ បាន​អះអាង​ថា សកម្មភាព​មួយ​ចំនួន ដូច​ជា ការ​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ ឬ​គម្រោង​ធំ​ៗ​ជាដើម នៅ​តែ​បន្តសកម្មភាព​។ 

យ៉ាងណា​ក៏​ដោយ លោក​ឧកញ៉ា ចេ​ង ខេ​ង រំពឹង​ខ្ពស់​ថា ក្រោយ​កម្ពុជា សម្រេចការ​ចាក់​វ៉ាក់សាំង​តាម​ផែនការ និង​ឱ្យ​មានការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ វិស័យ​អចលនទ្រព្យ និង​សំណង់ ក៏​ងើបឡើង​វិញ​ដែរ​។

មិន​ខុស​គ្នា​ប៉ុន្មាន ពី​លោក​ឧកញ៉ា ចេ​ង ខេ​ង ចំពោះ​ស្ថានភាព​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ត្រូវ​បាន​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមា​គ​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ បាន​កត់សម្គាល់​ឃើញ​ថា អំឡុង​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិនមែន​តែ​នៅ​កម្ពុជា​ទេ ប្រទេស​មួយ​ចំនួន នៅ​តំបន់​អាស៊ាន វិស័យ​អចលនទ្រព្យ ក៏​មានការ​ជាប់​គាំង​ខ្លះ​ៗ​ដែរ​។ ដោយឡែក នៅ​កម្ពុជា ដោយសារ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ធ្វើ​ឱ្យ​ការ​ស្នើ​សុំ​នៃ​គម្រោង​ថ្មី ក្នុងឆ្នាំនេះ​បាន​ថយ​ចុះ ក៏​ពិតមែន តែ​លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ដែល​កំពុង​ដំណើរការ មិន​មាន​បញ្ហា​ប្រឈម​អ្វី​នោះ​ទេ​។

យ៉ាងណាមិញ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូប​នេះ នៅ​តែ​ក្ដី​រំពឹង​យ៉ាង​មុតមាំ ថា​ស្ថានភាព​នឹង​ប្រសើរ​ឡើង​វិញ ព្រោះ​លោក​កត់សម្គាល់​ឃើញ​ថា នា​រយៈពេល ២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​ហាក់​កំពុង​ងើបឡើង​វិញ​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្រសួង​បាន​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់ សរុប ២.២៣៥​គម្រោង ជាមួយនឹង​ទុន​វិនិយោគ ២.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារដ៏ធំមួយរបស់ថៃទិញយកភាគហ៊ុន១០០%នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជនរបស់ធនាគារវៀតណាម SHB

ព័ត៌មាន
ធនាគារអយុធ្យាប្រទេសថៃ ឬហៅឈ្មោះ ក្រុងស្រ៊ី ថ្មីៗនេះ បានសម្រេចចុះកិច្ចព្រមព្រៀងទិញយកភាគហ៊ុន ១០០% នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជន របស់ធនាគ…

កម្ពុជាគ្រោងបើកទេសចរណ៍ជាកញ្ចប់នៅចុងឆ្នាំនេះ ខណៈអ្នកជំនាញបង្ហាញជំនឿចិត្តថាអាចធ្វើបាន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍គ្រោងបើកវិស័យទេសចរណ៍ជាកញ្ចប់នៅចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នក្រសួង រួមជាមួយភាគីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ