#ក្រសួងទេសចរណ៍​

Articles by Tag ក្រសួងទេសចរណ៍​

កម្ពុជាសម្រេចលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្ដែ តម្រូវឲ្យធ្វើតេស្តរហ័ស

ដោយ​ សោម ស្រីពេជ្រ
ចាប់ពីថ្ងៃទី ១១ ខែកក្កដានេះ តទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសទាំងអស់ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ឬបានចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានមិនទាន់បានពេញលេញ គឺអាចធ្វើដំណើរចូលកម្ពុជាបានដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតនោះឡើយ។ ប៉ុន្តែអ្នកដំណើរពីបរទេសទាំងនោះ តម្រូវឱ្យធ្វើតេស្តរហ័សអង់ទីហ្សែនរកកូវីដ១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារអន្តរជាតិ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស នៅពេលមកដល់កម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។