លើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរពីបរទេស

កម្ពុជាសម្រេចលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្ដែ តម្រូវឲ្យធ្វើតេស្តរហ័ស


ចាប់ពីថ្ងៃទី ១១ ខែកក្កដានេះ តទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសទាំងអស់ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ឬបានចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានមិនទាន់បានពេញលេញ គឺអាចធ្វើដំណើរចូលកម្ពុជាបានដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតនោះឡើយ។ ប៉ុន្តែអ្នកដំណើរពីបរទេសទាំងនោះ តម្រូវឱ្យធ្វើតេស្តរហ័សអង់ទីហ្សែនរកកូវីដ១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារអន្តរជាតិ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស នៅពេលមកដល់កម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
កម្ពុជាសម្រេចលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្ដែ តម្រូវឲ្យធ្វើតេស្តរហ័ស

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ពុំ​ទាន់​ចាក់​វ៉ាក់សាំង ឬ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដូ​ស​មូលដ្ឋាន​មិន​ទាន់​បាន​ពេញលេញ ត្រូវ​អនុវត្ត​តាម​នីតិវិធី​មួយ​ចំនួន​ដូច​ជា តម្រូវ​ឱ្យធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​១៩ ដោយ​មន្ត្រី​សុខាភិបាល នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ ផ្លូវទឹក ផ្លូវគោក​និង​ផ្លូវអាកាស នៅ​ពេល​មក​ដល់​កម្ពុជា ដោយ​ទេសចរ​អន្តរជាតិ​ត្រូវ​បងថ្លៃ​សេវា​ធ្វើតេស្ត​ម្នាក់ ៥​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​ករណី​ល​ទ្ឋ​ផល​តេស្ត​រហ័ស​អវិជ្ជមាន ទេសចរ​ជាតិ​-​អន្តរជាតិ អាច​ធ្វើ​ដំណើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។ ចំពោះ​ករណី​លទ្ធផល​តេស្ដ​រហ័ស​វិជ្ជមាន​ជា​ជំងឺ​ស្រាល ត្រូវ​ធ្វើការ​ព្យាបាល​ដោយ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ផ្ទះ ដោយ​រាល់​ការ​ចំណាយ​ជា​បន្ទុក​ផ្ទាល់ខ្លួន​។ ចំពោះ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មាន​ទីតាំង​ស្នាក់​នៅ​សមរម្យ​អាច​ធ្វើការ​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​។ ហើយ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ពុំ​មាន​ទីតាំង​ស្នាក់​នៅ​សមរម្យ ត្រូវ​សម្រាក​ព្យាបាល​ដោយ​ស្នាក់​នៅ​ទីតាំង​កំណត់​ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​។

ដោយឡែក ក្នុង​ករណី​លទ្ធផល​តេស្ដ​រហ័ស ឃើញ​ថា​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​កម្រិត​ធ្ងន់ ទេសចរ​ជាតិ​-​អន្តរជាតិ ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​ផ្នែក​ព្យាបាល​ជំងឺ​កវី​ដ​១៩ តាម​មន្ទីរពេទ្យ​ដែល​បាន​ធ្វើ​សមាហរណកម្ម​ក្នុង​ប្រព័ន្ធ​សុខាភិបាល​តែ​មួយ ដោយ​ត្រូវ​ទូទាត់​ថ្លៃ​ព្យាបាល និង​ថ្លៃ​ស្នាក់​នៅ​ដោយ​ខ្លួនឯង​។ ទន្ទឹម​នេះ ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ខក​ខានមិនបាន​ចាក់​វ៉ាក់សាំង ដោយ​កត្តា​ផ្សេង​ៗ​សូម​ប្រ​ញ៉ាប់​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីកន្លែង​ចាក់​វ៉ាក់សាំង ដែល​នៅ​តាម​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា​ដោយ​ពុំ​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ​។

ជុំវិញ​ការ​លើកលែង​សម្រាប់​អ្នកដំណើរ​ពី​បរទេស​នេះ ត្រូវ​បាន​លោក លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​ធ្វើ​តេសរ​ហ័សរ​កកូ​វី​ដ​១៩ ដល់​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ពុំ​ទាន់​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​មិន​ទាន់​បាន​ពេញលេញ​នេះ គឺជា​ការ​ត្រឹមត្រូវ ហើយ​ចំពោះ​វិស័យ​ទេសចរណ៍​ផ្ទាល់ ហើយ​វា​ហាក់​មិន​មាន​ផល​ប៉ះពាល់ ឬ​គុណ​វិ​បត្ត​អ្វី​នោះ​ទេ ជាក់ស្តែង​ការ​សម្របសម្រួល​លក្ខខណ្ឌ​ច​ត្តា​ឡី​ស័ក​ផ្សេង​ៗ​នេះ កម្ពុជា​នឹង​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​មានការ​ចាប់អារម្មណ៍​កាន់តែ​ទូលាយ​ពី​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​។

ថ្លែង​នៅ​ក្នុង កិច្ចប្រជុំ “​បូក​សរុប​លទ្ធផល​ការងារ​ស្រប​តាម​ផែនទី​ចង្អុល​ផ្លូវ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២២” កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ថោ​ង រដ្ឋ​សក្ដិ បាន​បញ្ជាក់​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​រួម​ដែល​កំពុង​មាន​កំណើន​ត្រលប់​មក​វិញ​ជា​បណ្តើរ​ៗ ដោយ​ក្នុង​នោះ គិត​ត្រឹម​៦​ខែ​ដើមឆ្នាំ​២០២២​នេះ ស្ថានភាព​ទេសចរ​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប និង​អា​មេ​រិ​ក​មានការ​កើនឡើង​ពី ២០%-២៥% និង​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​កើនឡើង ១% ដោយសារ​មិន​ទាន់​មានដំណើរ​ការ​ទេសចរ​ជនជាតិ​ចិន​។ ក្នុង​នោះ ក្នុង​ខែកក្កដា ឆ្នាំ​២០២២ នេះ កម្ពុជា​ទទួល​បានការ​ហោះហើរ​ចូល​មក​បន្ថែម​គួរ​ឱ្យ​កត់សម្គាល់​។ ឯកឧត្តម បន្ថែម​ថា នៅ​៦​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ជា​រួម​កើនឡើង​ជិត ១៥០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Suzuki ផ្អាកការដំឡើងរថយន្តនៅមីយ៉ាន់ម៉ា ដោយសារលែងមានសមត្ថភាពនាំចូលគ្រឿងបន្លាស់

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត Suzuki របស់ប្រទេសជប៉ុនបានផ្អាកការផលិតរថយន្តនៅរោងចក្រចំនួន២នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីថ្ងៃទី០១ ខែកក្កដាមក ដោយសារក្…

ក្រុមហ៊ុន លី ហួរ ព្រមានចាត់វិធានការច្បាប់លើបុគ្គល ដែលរំលោភលើកម្មសិទ្ធិបញ្ញារបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន លី ហួរ គ្រុប ព្រមានចាត់វិធានការច្បាប់លើបុគ្គល ឬក្រុមហ៊ុន ដែលយកឈ្មោះ លី ហួរ ទៅប្រើធ្វើជាស្លាកយីហោ ឬនិមិត្តសញ្ញាផ្សេងៗ ដើម្បីប្រកបអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ