#ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម

Articles by Tag ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម

WTO កាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលមកនៅត្រឹម២,៥% ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ដោយ​ ចាន់ មង្គល
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងអូសបន្លាយអស់ពេលជាង១ខែមកនោះ កំពុងដាក់សម្ពាធខ្លាំងមែនទែនទៅដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកំណើនពាណិជ្ជកម្មសកលផងដែរ។ យ៉ាងណាមិញ អង្គការពាណិជ្ជកម្មពិភពលោក ថ្មីៗនេះ បានកាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលលោកនៅឆ្នាំនេះ ទាបជាងអ្វីដែលបានព្យាករពីមុនដល់ទៅជិតពាក់កណ្ដាលឯណោះ ក្រោយមើលឃើញអំពីបញ្ហាដែលជាផលរំខានទៅដល់ការបន្ដខ្សែចង្វាក់ផ្គត់ផ្គងសកលលោក ដែលបាននិងកំពុងរងទុក្ខយ៉ាប់យ៉ឺនដោយសារតែកូវីដ១៩ស្រាប់ទៅហើយនោះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន BBC។