#ក្រុមគាំទ្រអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

Articles by Tag ក្រុមគាំទ្រអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

របាយការណ៍ចារកម្មចុងក្រោយរបស់អាមេរិករកឃើញថា ក្រុមគាំទ្រអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

ដោយ​ ហ៊ុន គន្ធថៃ
បញ្ហាបំផ្ទុះបំពង់ប្រេង និងឧស្ម័ន Nord Stream ពីរុស្ស៊ី ទៅអឺរ៉ុប កាលពីឆ្នាំមុននោះ ហាក់មានពន្លឺលេចធ្លាយពីអ្នកនៅពីក្រោយហេតុការណ៍នេះខ្លះៗហើយ។ យោងតាមការរាយការណ៍ដំបូងដោយកាសែត New York Times កាលពីថ្ងៃទី ៧ មីនា បានឱ្យដឹងថា តាមមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលបានរកឃើញតាមរយៈព័ត៌មានចារកម្មចុងក្រោយថ្មីៗនេះបង្ហាញថា «ក្រុមគាំទ្រអ៊ុយក្រែន» គឺជាអ្នកនៅក្រោយដែលត្រូវទទួលខុសត្រូវលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ខណៈកន្លងមក ព្រឹត្តិការណ៍នេះ មានការការសាចទឹកដាក់គ្នាយ៉ាងខ្លាំងរវាងប្រទេសលោកខាងលិច និងរុស្ស៊ី។