ក្រុមគាំទ្រអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

របាយការណ៍ចារកម្មចុងក្រោយរបស់អាមេរិករកឃើញថា ក្រុមគាំទ្រអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream


បញ្ហាបំផ្ទុះបំពង់ប្រេង និងឧស្ម័ន Nord Stream ពីរុស្ស៊ី ទៅអឺរ៉ុប កាលពីឆ្នាំមុននោះ ហាក់មានពន្លឺលេចធ្លាយពីអ្នកនៅពីក្រោយហេតុការណ៍នេះខ្លះៗហើយ។ យោងតាមការរាយការណ៍ដំបូងដោយកាសែត New York Times កាលពីថ្ងៃទី ៧ មីនា បានឱ្យដឹងថា តាមមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលបានរកឃើញតាមរយៈព័ត៌មានចារកម្មចុងក្រោយថ្មីៗនេះបង្ហាញថា «ក្រុមគាំទ្រអ៊ុយក្រែន» គឺជាអ្នកនៅក្រោយដែលត្រូវទទួលខុសត្រូវលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ខណៈកន្លងមក ព្រឹត្តិការណ៍នេះ មានការការសាចទឹកដាក់គ្នាយ៉ាងខ្លាំងរវាងប្រទេសលោកខាងលិច និងរុស្ស៊ី។
តើអ៊ុយក្រែនពិតជាអ្នកនៅក្រោយការបំផ្ទុះបំពង់ Nord Stream មែនឬយ៉ាងណា? រូបភាព NY1

ទោះយ៉ាងណា របាយការណ៍ចារកម្មថ្មីដ៏រស៊ើបថ្មីនេះ មិនបានបញ្ជាក់លម្អិតពីប្រភពនៃរបាយការណ៍សម្ងាត់ ឬក្រុមប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនោះដែរ ខណៈមន្ត្រីចារកម្មអាមេរិកមិនទាន់មានភស្តុតាងសុក្រិតណាមួយ ដែលបង្ហាញថាប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី ជាអ្នបញ្ជានៅពីក្រោយដូចគ្នា។

ក៏ប៉ុន្ដែគេអាចមើលឃើញយ៉ាងច្បាស់ថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីនេះ គឺពិតជាមានផលប្រយោជន៍មិនតិចទេសម្រាប់អ៊ុយក្រែន ព្រោះវាបានកាត់ផ្តាច់លុយរាប់ពាន់លានដុល្លាររបស់ទីក្រុងម៉ស្គូក្នុងការលក់ឧស្ម័នមកឱ្យប្រទេសនៅតំបន់អឺរ៉ុបខាងលិច។ ស្របពេលជាមួយគ្នា ការធ្វើនេះក៏បានបង្កើនសម្ពាធបន្ថែមទៅលើប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនដ៏ធំនៅអឺរ៉ុប គឺអាល្លឺម៉ង់។

បើតាមព័ត៌មានចារកម្មបានបន្ថែមថា ជនបង្កគឺជាអ្នកប្រឆាំង និងជាសត្រូវរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីនតែម្តង។ គេជឿថា ពួកគេទាំងនោះប្រហែលអាចជាជនជាតិអ៊ុយក្រែន ឬរុស្ស៊ី តែមិនមែនមកពីសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេសនោះទេ។ មន្ត្រីចារកម្មអាមេរិកគ្មានភស្តុតាងជាក់ស្តែង ដើម្បីវែកមុខថា នរណាជាជនបង្ក និងរៀបចំគម្រោងការ ក៏ដូចជាបង់ថ្លៃសម្រាប់ប្រតិបត្តិការនោះទេ ប៉ុន្តែគ្រាន់តែដឹងថា ពួកគេគឺជាអ្នកជំនាញខាងបើកទូក និងជំនាញខាងបំផ្ទុះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាល្លឺម៉ង់ធំៗបីបានឱ្យដឹងថា អ្នកស៊ើបអង្កេតអាល្លឺម៉ង់ជឿថា ពួកគេទាំងនោះអាចមានគ្នា៦នាក់ ប្រុស៥នាក់ និងស្រីម្នាក់ដែលមានជំនាញការខាងក្លែងបន្លំលិខិតឆ្លងដែន ដោយប្រើប្រាស់ទូកដ៏គួរឱ្យសង្ស័យមួយ។ ទូកនោះត្រូវបានជឿជាក់ថា បានជួលពីក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសប៉ូឡូញ ដែលមានម្ចាស់ជាជនជាតិអ៊ុយក្រែនពីររូប។

ក្នុងនោះដែរ កងកម្មង់ដូទាំង៦នាក់នោះ ត្រូវបានគេសន្មតថា បានធ្វើដំណើរចេញពីកំពង់ផែ Rostock ភាគខាងជើងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ហើយបានបន្លំខ្លួនជាអ្នកស្រុកនៅលើកោះ Christianso របស់ដាណឺម៉ាកក្នុងសមុទ្របាល់ទិចនៅថ្ងៃបន្ទាប់ ដែលនៅក្បែរបំពង់បង្ហូរឧស្ម័ននោះ ដោយត្រូវបានបំផ្ទុះ២០ថ្ងៃក្រោយ គឺនៅថ្ងៃទី២៦កញ្ញា។

ទោះបីជាយ៉ាងណា មន្ត្រីអាមេរិកដែលមានឯកសារចារកម្មក្នុងដៃនោះ មិនទាន់មានព័ត៌មានដែលជា «ភស្តុតាងជាក់ស្តែង និងសុក្រិត» ដើម្បីសនិដ្ឋានថា វាគឺជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៊ុយក្រែននោះទេ»។ ហើយទន្ទឹមគ្នានេះ អាជ្ញាធរអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតកំពុងបើកការស៊ើបអង្កេតបន្ថែមលើរឿងនេះ។ លោក Jens Stoltenberg ប្រធានអង្គការណាតូបានប្រាប់សន្និសីទកាសែតមួយថា៖ «វាអាចជាការស្មានមួយដែលខុស ប្រសិនបើការស៊ើបអង្កេតមិនទាន់រកឃើញការពិតយ៉ាងណានោះ»។




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង បរិហារចំៗចំពោះយុទ្ធសាស្ត្ររាំងខ្ទប់ ការឡោមព័ទ្ធ និងការគាបសង្កត់របស់អាមេរិក និងព្រមានឱ្យបញ្ឈប់ជាបន្ទាន់

ព័ត៌មាន
បុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង បាននិយាយដោយឥតលាក់លៀមថា សហរដ្ឋអាមរិកកំពុងដឹកនាំយុទ្ធសាស្ត្រដែលមានលក្ខណៈបិទខ្ទប់ ឡោមព័ទ្ធ និងបង្ខិតបង្ខំល…

ក្រុមប្រទេស G7 កំពុងរួបរួមគ្នាទាញយករ៉ែកម្រពីកាកសំណល់បច្ចេកវិទ្យាអេឡិចត្រូនិច

ព័ត៌មាន
ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ ឬហៅថា G7 កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរួបរួមគ្នាដើម្បី ប្រែក្លាយកាកសំណល់អេឡិចត្រូនិចទៅជាប្រភពនៃធនធានរ៉ែ និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ