#ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូង

Articles by Tag ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូង

ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងប្រមូលផ្ដុំគ្នាតាមដងផ្លូវ ដើម្បីទាមទារការការពារសិទ្ធិពីការបំពានរបស់ឪពុកម្ដាយសិស្ស

ដោយ​ ​ ខេមបូណូមីស
គ្រូបង្រៀន និងបុគ្គលិករបស់សាលារៀននៅកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារសិទ្ធិការការពារផ្នែកច្បាប់បន្ថែមទៀតពីការគំរាមកំហែងពីឪពុកម្តាយរបស់សិស្ស ដែលជាបញ្ហាកំពុងកើតមានឡើងមួយនៅក្នុងប្រទេស។ ការចេញមកទាមទារសិទ្ធិការពារផ្នែកច្បាប់បន្ថែមពីសំណាក់លោកគ្រូ អ្នកគ្រូនិងបុគ្គលិករបស់សាលារៀននេះ គឺបន្ទាប់ពីមានករណីអ្នកគ្រូបង្រៀនម្នាក់បានស្លាប់នៅក្នុងថ្នាក់រៀន ក្រោយរងសម្ពាធផ្លូវចិត្តពីការត្អូញត្អែររបស់អាណាព្យាបាលសិស្ស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។