ព្រីមៀរ៍ ផាក សម្រេចបើកលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី3 ហើយ!
ដោយ
បើទោះបីជា ស្ថានភាពទីផ្សារអចលនទ្រព្យនៅមិនទាន់វិលត្រឡប់ទៅរកស្ថានភាពដូចមុនពេលកូវីដ១៩យ៉ាងណាក្ដី ប៉ុន្ដែ គម្រោងអចលនទ្រព្យមួយចំនួននៅតែបន្ដអភិវឌ្ឍជាហូរហែរ។ ជាក់ស្ដែង ក្រុមហ៊ុន ព្រីមៀរ៍ ផាក ថ្មីៗនេះ បានបង្ហាញគម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣របស់ខ្លួន សម្រាប់លក់ជូនអតិថិជន ក្រោយពី គម្រោងដំណាក់កាលទី២របស់ក្រុមហ៊ុននេះ បានលក់ជិតអស់ស្ទើរគ្មានសល់។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន ព្រីមៀរ៍ ផាក។