ក្រុមហ៊ុន ព្រីមៀរ៍ ផាក

ព្រីមៀរ៍ ផាក សម្រេចបើកលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី3 ហើយ!


បើទោះបីជា ស្ថានភាពទីផ្សារអចលនទ្រព្យនៅមិនទាន់វិលត្រឡប់ទៅរកស្ថានភាពដូចមុនពេលកូវីដ១៩យ៉ាងណាក្ដី ប៉ុន្ដែ គម្រោងអចលនទ្រព្យមួយចំនួននៅតែបន្ដអភិវឌ្ឍជាហូរហែរ។ ជាក់ស្ដែង ក្រុមហ៊ុន ព្រីមៀរ៍ ផាក ថ្មីៗនេះ បានបង្ហាញគម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី៣របស់ខ្លួន សម្រាប់លក់ជូនអតិថិជន ក្រោយពី គម្រោងដំណាក់កាលទី២របស់ក្រុមហ៊ុននេះ បានលក់ជិតអស់ស្ទើរគ្មានសល់។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន ព្រីមៀរ៍ ផាក។
ព្រីមៀរ៍ ផាក សម្រេចបើកលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី3 ហើយ!
ដោយ

តើគម្រោងដំណាក់កាលទី៣របស់ ក្រុមហ៊ុន ព្រីមៀរ៍ ផាក មានលក្ខណៈពិសេសអ្វីខ្លះ?

តាមការបញ្ជាក់របស់​ក្រុមហ៊ុន គម្រោងដំណាក់កាលទី៣នេះ មានលក្ខណៈពិសេសរួមមាន៖

ទី១ ស្ថិតនៅស្របតាមបណ្តោយផ្លូវមេទំហំ 30 ម៉ែត្រភ្ជាប់ទៅផ្លូវជាតិ៧មករាផង ផ្លូវជាតិ៦អាផង និងមហាវិថីឈ្នះឈ្នះផង។

ទី២ ដីមានច្រើនទំហំដូចជា 10x20 10x30 20x30 និងធំជាងនេះតាមការចង់បានរបស់អតិថិជន

ទី៣ ប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើង ត្រូវបានរៀបចំឡើងស្ទើររួចរាល់

ទី៤ មានប្លង់រឹងស្រាប់សុវត្ថិភាព 100%

ទី៥ មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍក្បាលនាគ កៀកពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី រោងចក្រផលិតទឹកស្អាតបាក់ខែង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាបណ្តុះ​បណ្តាលសម្រាប់​សិស្សនិងមន្រ្តីរាជការនៃវិស័យយុត្តិធម៌ ជិតពេទ្យ ផ្សារ សាលារៀន ហ៊ុមព័ទ្ធ​ដោយគម្រោងអភិវឌ្ឍធំៗ​ជាច្រើនទៀត ជាពិសេសអមដោយទន្លេ២ ផ្តល់ខ្យល់បរិសុទ្ធ ជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ និងការវិនិយោគ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតលឺថាចំណុច​ចាប់ផ្តើមនៃផ្លូវល្បឿន​លឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏មានចំងាយត្រឹមតែជាង៣ពាន់ម៉ែត្រ​ប៉ុណ្ណោះ ពីគម្រោងព្រីមៀរ៍ផាក។

ដើម្បីឆ្លើយតប និងសំណូមពរ ក៏ដូចជាការគាំទ្រ​ពីអតិថិជន គម្រោងព្រីមៀរ៍ ផាក នឹងបើកលក់ដំណាក់កាលទី៣ ជាផ្លូវការនៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការផ្តល់ជូនការបញ្ចុះ​តម្លៃដ៏អស្ចារ្យ​សរុបជា​ទឹកប្រាក់​រហូតដល់ជាង 60,000$ ភ្លាមៗ បូកបន្ថែមការកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ ជាមួយនឹង​ការរៀបចំសួន​បន្ថែម​ក្នុងដីឡូត៍ជូនទៀតផង។

រកឯណាបានការផ្តល់ជូនដ៏ពិសេសនេះ គឺមាននៅតែព្រីមៀរ៍ ផាកតែមួយប៉ុណ្ណោះ ដូច្នេះកុំអោយឱកាសដ៏ពិសេសនេះ​កន្លងផុតទៅអោយសោះណា សូមអញ្ជើញមកមុន​នឹងទទួលបានទីតាំងល្អមុន!

ដីល្អកម្ររកបានគឺមានតែមួយគត់​នៅគម្រោងព្រីមៀរ៍ ផាក ។

សម្រាប់ព័ត៌មានបន្ថែម​សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖

092 9999 11 និង 093 9999 11

ព្រីមៀរ៍ ផាក ជាទីរស់នៅ និងវិនិយោគដ៏ល្អបំផុតរបស់លោកអ្នក!

ទស្សនាវីដេអូ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូន និង Viettel Group ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌចំនួន៤ ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោម…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចង់ឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាស្ថាប័នមួយខ្លាំង ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាអ្នកច្បាប់បន្តការខិតខំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ