#ក្រុមហ៊ុន BYD

Articles by Tag ក្រុមហ៊ុន BYD

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD នៅប្រេស៊ីល កំពុងរងបណ្តឹងជុំវិញការប្រើប្រាស់កម្មករដូចទាសករ

ដោយ​ ​ ខេមបូណូមីស
រដ្ឋអាជ្ញាដែលមានដែនសមត្ថកិច្ចគ្រប់គ្រងស្ថានភាពការងារកម្មករនៅក្នុងប្រទេសប្រេស៊ីលកំពុងប្តឹងក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន និងអ្នកម៉ៅការពីរនាក់ពីបទរំលោភលក្ខខណ្ឌការងារធ្ងន់ធ្ងរ និងការជួញដូរមនុស្សនៅឯការដ្ឋានសំណង់រោងចក្ររបស់ក្រុមហ៊ុនមួយកន្លែង។ នៅក្នុងបណ្តឹងនេះអះអាងថា កម្មករចិន ចំនួន២២០នាក់ ត្រូវបានគេរកឃើញថា កំពុងធ្វើការងារក្នុងស្ថានភាពដូចទាសករ ហើយបានលើកឡើងថា ពួកគេកំពុងទាមទារសំណងដែលមានតម្លៃប្រមាណ៤៦លានដុល្លារ។