#ក្រុមហ៊ុន លី ហួរ គ្រុប

Articles by Tag ក្រុមហ៊ុន លី ហួរ គ្រុប

ក្រុមហ៊ុន លី ហួរ គ្រុប ប្រគល់ថវិកាចំនួន ១០០,០០០,០០០ រៀល ប្រមូលបានពីកម្មវិធី «ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌» ជូនមន្ទីរពេទ្យកុមារអង្គរ

ដោយ​ ​ ខេមបូណូមីស
កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀត តំណាងដោយ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ លី សុភារី ព្រមទាំងបុត្រាបុត្រី និង ឧកញ៉ា លី សុវណ្ណតារា ព្រមទាំងក្រុមគ្រួសារ បាននាំយកថវិកាចំនួន ១០០,០០០,០០០ រៀល ប្រគល់ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តគាំទ្រ និងទ្រទ្រង់សេវាសុខាភិបាល ដែលថវិកាទាំងនេះប្រមូលបានពីអ្នកចូលរួមប្រមាណជិត២ពាន់នាក់ និងបំពេញបង្រ្គប់ ដោយលោកអ្នកឧកញ៉ា លី ហួរ និងលោកជំទាវអ្នកឧកញ៉ា ស៊ាង លីម