ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប៊្រីដត្រេឌីង និងពិធីទទួលមួកសុវត្ថិភាពចំនួន៧០០
ដោយ
ដើម្បីគាំទ្រសុវត្ថិភាពនៃការបើករនៅលើដងផ្លូវ
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូណ គ្រោះថ្នាក់ចរាចរណ៍ទាក់ទងទៅនឹងកត្តាសំខាន់៣គឹកត្តាមនុស្ស កត្តាយានយន្ត និងកត្តាអាកាសធាតុ។ អត្រានៃគ្រោះថ្នាក់ភាគច្រើន ដែលមានចំនួនប្រមាណ ៧៥% គឺទៅលើអ្នកធ្វើដំណើរ និងបើកបរម៉ូតូ ដែលក្នុងចំណោមនេះ ៧៨% បង្កដោយការមិនបានពាក់មួកសុវត្ថិភាព ឬប្រើប្រាស់មិនបានត្រឹមត្រូវ។ គ្រោះថ្នាក់នៃអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូភាគច្រើនកើតឡើងប៉ះទង្គិច និងបង្ករបួសធ្ងន់ធ្ងរ ឬអាចស្លាប់ដោយការប៉ះទង្គិចទៅលើក្បាល។