អត្ថបទក្រុមហ៊ុន

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប៊្រីដត្រេឌីង និងពិធីទទួលមួកសុវត្ថិភាពចំនួន៧០០


ដើម្បីគាំទ្រសុវត្ថិភាពនៃការបើករនៅលើដងផ្លូវ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូណ គ្រោះថ្នាក់ចរាចរណ៍ទាក់ទងទៅនឹងកត្តាសំខាន់៣គឹកត្តាមនុស្ស កត្តាយានយន្ត និងកត្តាអាកាសធាតុ។ អត្រានៃគ្រោះថ្នាក់ភាគច្រើន ដែលមានចំនួនប្រមាណ ៧៥% គឺទៅលើអ្នកធ្វើដំណើរ និងបើកបរម៉ូតូ ដែលក្នុងចំណោមនេះ ៧៨% បង្កដោយការមិនបានពាក់មួកសុវត្ថិភាព ឬប្រើប្រាស់មិនបានត្រឹមត្រូវ។ គ្រោះថ្នាក់នៃអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូភាគច្រើនកើតឡើងប៉ះទង្គិច និងបង្ករបួសធ្ងន់ធ្ងរ ឬអាចស្លាប់ដោយការប៉ះទង្គិចទៅលើក្បាល។
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប៊្រីដត្រេឌីង និងពិធីទទួលមួកសុវត្ថិភាពចំនួន៧០០
ដោយ

អាស្រ័យដោយហេតុនេះ ក្រសួងបានលើកផែនការគៀងគរមួកសុវត្ថិភាពដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។ តាមរយៈផែនការនេះ កាលពីថ្ងៃច័ន្ទ ០៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយនឹងក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៍ប្រីជត្រេឌីង​ បានប្រារព្វពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់សុវត្ថិភាពនៃការបើកបរនៅលើដងផ្លូវ។

ថ្លែងក្នុងឪកាសនេះលោកហ៊ុំ ណារិន នាយកគ្រប់គ្រង តំណាងក្រុមហ៊ុនវើលដ៍ប្រីជត្រេឌីង ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខក្នុងប្រទេសកម្ពុជានូវសំបកកង់ម៉ាក MICHELIN នឹង BFGoodrich មានប្រសាសន៍ថា នេះជាលើកទី៣ ដែលក្រុមហ៊ុនបានចូលរួមសហការណ៍ជាមួយនឹងក្រសួង ដើម្បីគាំទ្រនូវសកម្មភាពស្ដីពីការផ្ដល់ចំណេះដឹងលើការបើកបរ ប្រកបដោយសុវត្ថិភាព និងផ្ដល់នូវមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។ ការផ្ដល់ជូននេះគឺដើិម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ ក្រៅពីការរក្សាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ម៉ូតូ យើងក៏បានស្វែងយល់ផងដែរថាសំបកកង់ក៏មានសារៈសំខាន់ក្នុងការផ្ដល់នូវសុវត្ថិភាពដល់អ្នកប្រើប្រាស់យានយន្ត។ វើដ៏ប្រីជប្ដេជ្ញាផ្ដល់ជូននូវសំបកកង់ដែលមានគុណភាពដែលមិនត្រឹមតែផ្ដល់នូវសុវត្ថិភាព ​តែថែមទាំងផ្ដល់នូវការសន្សំសំចៃលើការចំណាយ ដោយសារសំបកកង់មានអាយុកាលប្រើប្រាស់បានយូរ និងកាត់បន្ថយដល់ការប៉ះពាល់លើបរិស្ថានផងដែរ ដែលនេះជាផ្នែកមួយចូលរួមដល់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ហ្គ្រេសហ្គយ ហ្គោដ អ្នកគ្រប់គ្រងប្រចាំប្រទេស តំណាងក្រុមហ៊ុន MICHELIN ក៏បានលើកឡើងផងដែរថា នេះជាកិច្ចការរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នា ដើម្បីជួយដល់អ្នកធ្វើដំណើរទូទៅបានយល់អំពីសារៈសំខាន់នៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ MICHELIN ដោយមានការឧបត្ថម្ភពីស្ថាប័ន FIA (Fédération Internationale de l’Automobile) ដែលជាអង្គការពិភពលោកលើកកម្ពស់សកម្មភាពកីឡាប្រណាំង សុវត្ថិភាព និរន្តរភាព និងការធ្វើដំណើរសម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់នៅទូទាំងពិភពលោក បានផ្ដល់នូវមួកចំនួន ៧០០ ដែលរួមមានមួកមនុស្សធំចំនួន ៤០០ និងមួកកុមារចំនួន ៣០០មួក។ ជឿជាក់ថាមានសកម្មភាពជាច្រើនដែលបានធ្វើដើម្បីផ្ដល់នូវសុវត្ថិភាពជូនដល់អ្នកធ្វើដំណើរទូទៅ តែយើងអាចធ្វើអោយលើសពីនេះទៅទៀត។ តាមរយៈកិច្ចសហការណ៍ថ្ងៃនេះ MICHELIN ចង់បង្ហាញថា យើងតែងតែគិតគូរ និងនៅជាមួយលោកអ្នកដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់លោកអ្នក។ MICHELIN និង BFGoodrich ជាម៉ាកសញ្ញាដែលមានបទពិសោធន៍យូរឆ្នាំលើការផលិតសំបកកង់ ប្រកបដោយគុណភាព ផាសុកភាព ប្រសិទ្ធិភាព និងសុវត្ថិភាព។ សុវត្ថិភាពសម្រាប់អតិថិជន ជាផ្នែកមួយដ៏សំខាន់នៃគុណតម្លៃរបស់យើង។ សំបកកង់ជាចំនុចសំខាន់ដែលភ្ជាប់រវាងយានយន្តទៅនឹងផ្លូវ ដូចនេះយើងត្រូវជ្រើសរើសសំបកកង់ដែលមានគុណភាពល្អមកប្រើប្រាស់។ តែទោះជាយ៉ាងណាសំបកកង់គ្រាន់តែជាកត្តាមួយប៉ុណ្ណោះ កត្តាដែលកាន់តែសំខាន់ដែលត្រូវព្រងឹងគឺការយល់ដឹងអំពីការប្រើប្រាស់ផ្លូវ និងផ្លាកសញ្ញាចរាចរណ៍។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរន៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ថា ការចូលរួមក្នុងថ្ងៃនេះបានចូលរួមដល់យុទ្ធសាស្ត្ររបស់ក្រសួងក្នុងការគៀងគរមួក១០ម៉ឺនមួក ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។  តាមរយៈកិច្ចសហការណ៍នាថ្ងៃនេះ ក្រសួងនឹងសហការណ៍ជាមួយនឹងស្ថាប័ន៧ផ្សេងទៀតនៅតាមខេត្ត និងរាជធានី ដោយធ្វើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនូវសារៈសំខាន់ ស្ដីអំពីសុវត្ថិភាពក្នុងការបើកបរ។  តាមរយៈការចូលរួមនេះ យើងសង្ឃឹមថានឹងជួយកាត់បន្ថយដល់អត្រាគ្រោះថ្នាក់ដែលប៉ះពាល់ដល់ក្បាល។ ក្នុងនោះផងដែរការប្រើប្រាស់ និងយល់ដឹងអំពីសំបកកង់ក៏នៅមានកម្រឹតនៅឡើយ ដែលជាចំនុចសំខាន់ដែលគួរគិតគូរដល់។ ការប្រើប្រាស់សំបកកង់ដែលគ្មានគុណភាព ឬសំបកកង់មួយទឹកនឹងផ្ដល់ហានិភ័យនៃការផ្ទុះកង់ ដែលបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នកបើកបរ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដល់ស្ថាប័នពាក់ព័ន្ទទាំងអស់ខាងលើ និងផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមដ៏មានតម្លៃនេះ។

សូមបញ្ចាក់ថា យុទ្ធនាការផ្សព្វព្វផ្សាយអំពីសុវត្ថិភាពនៅលើដងផ្លូវនេះនឹងចាប់ផ្ដើមនៅថ្ងៃទី​២៨ ខែ តុលា រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ តាមរយៈការផ្សព្វផ្សាយនូវវីដេអូអប់រំស្ដីពីការបើកបរ ការប្រើប្រាស់ផ្លូវ ការប្រើភ្លើងសញ្ញា និងការថែរក្សាសំបកកង់។ យើងក៏មានផ្ដល់ជាសំនួរ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន មន្ទីរសាធារណការខេត្តស្វាយរៀង សៀមរាប ព្រះវិហារ ប៉ៃលិន នាយកដ្ឋានផលិតកម្មវិធីនៃក្រសួងព័ត៌មាន និងវិទ្យុអេហ្វអឹម១០២ផងដែរ។ អ្នកដែលបានចូលរួមឆ្លើយសំនួរត្រឹមត្រូវនឹងត្រូវបានជ្រើសរើស និងប្រកាសជូនតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថាប័នខាងលើ រួមនឹងហ្វេសប៊ុករបស់មីឆែលីន https://web.facebook.com/MichelinCambodia និងវើលដ៏ប្រីជ https://web.facebook.com/worldbridgetradin?_rdc=1&_rdr ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាពខាងលើ៕ 


អំពីក្រុមហ៊ុន Michelin

ជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេ Michelin ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន​ រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Michelin មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុងប្រទេសចំនួន 170 មានបុគ្គលិកបម្រើការជាង 123,600​ នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 71 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 170 លានសំបកកង់នៅក្នុងឆ្នាំ2020។ (www.michelin.com)។

 

ទំនាក់ទនងផ្នែកផ្សព្វផ្សាយ

Name: WorldBridge

Phone: 015 222 886 / 095 222 771

FB: https://web.facebook.com/worldbridgetradin?_rdc=1&_rdr

IG: https://www.instagram.com/worldbridgetrading/

Telegram Channel: https://t.me/WorldbridgeTrading

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Tesla ក្លាយជាក្រុមហ៊ុនអាមេរិកទី៥ ដែលមានតម្លៃទីផ្សារកើនដល់ ១ទ្រីលានដុល្លារអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Tesla ទើបតែបានបំបែកកំណត់ត្រាថ្មីមួយរបស់ខ្លួន ដោយមានតម្លៃទីផ្សារភាគហ៊ុនសរុបដល់ទៅ ១ទ្រីលានដុល្លារអាមេរិក ហើយ Tesla បានក្លាយជា…

តើកញ្ចប់ថវិកាជាង៧០០លានដុល្លាររបស់កម្ពុជា ដើម្បីអន្តរាគមន៍ និងទប់ទល់វិបត្តិកូវីដ-១៩នៅឆ្នាំ២០២២ គ្រប់គ្រាន់ដែរ ឬយ៉ាងណា?

ព័ត៌មាន
បញ្ហាការរីករាតត្បាតកូវីដ១៩ នឹងមិនងាយបញ្ចប់ឆាប់ៗនោះឡើយ ខណៈដែលរដ្ឋាភិបាលប្រទេសនីមួយៗបានគិតគូត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធទប់ទល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ