#ក្រុមហ៊ុន​បច្ចេកវិទ្យា

Articles by Tag ក្រុមហ៊ុន​បច្ចេកវិទ្យា

ផ្សារមូលបត្រចិនបញ្ឈប់ការបោះផ្សាយលក់មូលបត្រចំនួន៤០ ចំពេលមានការស៊ើបអង្កេតពីអាជ្ញាធរ

ដោយ​ ចាន់ មង្គល
ផ្សារមូលបត្ររបស់ចិនបានបញ្ឈប់ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO ចំនួន៤០ នៅក្នុងទីក្រុងសៀងហៃ និងស៊ិនជិន ចំពេលដែលនិយ័តករចិនមានការស៊ើបអង្កេតទៅលើកិច្ចព្រមព្រៀងអន្តរការីជាច្រើន ជុំវិញនឹងក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ។ការស៊ើបអង្កេតកាន់តែតឹងរ៉ឹងលើការបោះផ្សាយលក់មូលបត្រនៅក្នុងប្រទេសចិននេះ គឺធ្វើឡើងនៅពេលដែលក្រុងប៉េកាំង ចាប់ផ្ដើមដាក់ចេញនូវបទបញ្ញត្តិ ដើម្បីបង្ក្រាបទៅលើអាជីវកម្មធំៗជាច្រើននៅប្រទសចិនរាប់ចាប់ពីអាជីវកម្មទាក់ទងនឹងវិស័យអ៊ីនធើណែត និងការអប់រំ។