Advertisement
Advertisement
Advertisement
ក្រុមហ៊ុន​បច្ចេកវិទ្យា​

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់តៃវ៉ាន់ នឹងពង្រីកការវិនិយោគ២៧០ លានដុល្លារនៅវៀតណាម


ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំមួយរបស់តៃវ៉ាន់ គឺ Foxconn មានផែនការនឹងពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយគ្រោវិនិយោគក្នុងទំហំទឹកប្រាក់២៧០ លានដុល្លារអាមេរិក លើការផលិតគ្រឿងបំបែកនៃកុំព្យូទ័រ ពិសេសគឺទាក់ទងនឹងគ្រឿងអេក្រង់កុំព្យូទ័រ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុនNikkei។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់តៃវ៉ាន់ នឹងពង្រីកការវិនិយោគ២៧០ លានដុល្លារនៅវៀតណាម
ដោយ
Advertisement

ក្រុមហ៊ុន Foxconn ដែលមាន​វិនិយោគ​រោងចក្រ​នៅក្នុង​ភាគខាងជើង​នៃប្រទេស​វៀតណាម នៅពេល​ឆាប់ៗនេះ នឹង​បង្កើត​ក្រុមហ៊ុន​ក្នុងស្រុក​ថ្មីមួយទៀត នៅវៀតណាម ដែលអាច​នឹង​មាន​ការផលិត​ផ្នែកទាក់ទង​នឹង​កុំព្យូទ័រ។

ក្រុមហ៊ុន​Foxconnដែលមាន​មូលដ្ឋាន​នៅកោះតៃវ៉ាន់ មួយនេះ បាន​ចាប់ផ្ដើម​គ្រឿង​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​វៀតណាម​រួចហើយ​កាលពី​សប្ដាហ៍​មុននេះ ហើយ​ក្រុមហ៊ុននេះ ក៏មាន​បំណង​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ហើយ​ក៏សង្ឃឹមថា នឹង​ជំរុញ​ដល់​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​របស់ខ្លួន​ផងដែរ។

នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Foxconn មាន​ផលិតដូចជា​​ទូរទស្សន៍,សម្ភារ​ទូរគមន៍គមន៍,  ផលិតផល​ទាក់ទង​នឹង​គ្រឿងកុំព្យូទ័រ។ ប្រធាន​ក្រុមហ៊ុននេះ គឺលោក យ៉ាំង លៀវ បាន​បញ្ជាក់​កាលពី​ខែ​មិថុនា​ថា វៀតណាម​គឺជា​មជ្ឈមណ្ឌល​ផលិតកម្ម​ធំបំផុត​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍នេះ។

ក្រុមហ៊ុនផលិត​គ្រឿង​អេឡិចត្រូនិក​តៃវ៉ាន់​​ដទៃទៀត ដូចជា Pegatron និង Wistron ក៏មាន​មាន​ការពង្រីក​ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ។

ក្រុមហ៊ុន Foxconn បាន​ចាប់ផ្ដើម​វិនិយោគ​ក្នុងប្រទេស​វៀតណាម អំឡុង​ឆ្នាំ២០០៧ ដោយមាន​រោងចក្រ​នៅក្នុង​តំបន់ភាគខាងជើង​នៃខេត្ត​ បាក់ និញ, បាក់គៀង និង​វិញ ផុក។ 

ក្រុមហ៊ុន Foxconn ក៏រំពឹងថា នឹងអាច​នាំចេញ​ផលិតផល​របស់ខ្លួន​ចេញពីប្រទេស​វៀតណាម​តម្លស ៦ពាន់លាន​ដុល្លារ នៅឆ្នាំនេះផងដែរ ដោយតម្លៃនេះ គឺកើនឡើង​ទ្វេដង​ធៀបនឹង​ឆ្នាំមុន។ លើសពិនេះ ក្រុមហ៊ុន​ក៏គ្រោង​នឹង​បង្កើតការងារ​៥ម៉ឺន​ការងារ ដោយ​មាន​អត្រា​ប្រាក់​ខែ​ជាមធ្យម​ចន្លោះពី ៤៣៣ដុល្លារ ទៅ ៥១៩ ដុល្លារ ក្នុងមួយខែ។

ផលិតផល​កុំព្យូទ័រ គ្រឿងអេឡិចត្រូនិក និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក គឺជា​មុខទំនិញ​នាំចេញ​ធំជាងគេ​បំផុត​ទី ២​របស់​វៀតណាម​នៅរយៈពេល ១០ខែ ដំបូង​នៅឆ្នាំនេះ ដោយមាន​តម្លៃដល់ទៅ ជាង​៣៦​ពាន់លាន​ដុល្លារអាមេរិក ដែលស្ថិត​នៅពីក្រោយ​ការនាំចេញ​ផលិតផល​ទូរសព្ទស្មាតហ្វូន និង​គ្រឿង​បន្លាស់។ នេះបើតាម​ទិន្នន័យ​ពី​គយ​វៀតណាម។ ទីផ្សារ​នាំចេញ​ធំបំផុត​របស់​ផលិតផល​ទាំងនេះ គឺប្រទេសចិន អាមេរិក និងសហភាព​អឺរ៉ុប។

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីឡា​កូនកាត់​ម៉ូដ​ថ្មី LV របស់បុរី ប៉េង ហួត ចាប់​បើក​លក់​ទីតាំងថ្មី ក្រោយ​ជោគជ័យ​ខ្លាំង​នៅ​ទីតាំង​ដំបូង

ព័ត៌មាន
ត្រឹមតែរយៈពេល៣ថ្ងៃនៃការបើកលក់ទីតាំងដំបូង កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ តុលា ២០២០ កន្លងទៅនេះ វីឡាកូនកាត់ម៉ូដថ្មី LV របស់បុរី ប៉េង ហួត...

ADB សម្រេចសម្រេចផ្ដល់កម្ចី ៧០លានដុល្លារដល់កម្ពុជា ដើម្បីជំរុញវិស័យកសិកម្ម

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសម្រេចអនុម័តប្រាក់ទឹកប្រាក់កម្ចី ៧០លានដុល្លារអាមេរិក សម្រាប់កម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ