#ក្រុមហ៊ុន​អាកាសចរណ៍ AirAsia

Articles by Tag ក្រុមហ៊ុន​អាកាសចរណ៍ AirAsia

ក្រុមហ៊ុន «AirAsia» នឹងទិញប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន«Gojek» នៅថៃ

ដោយ​ វុធ ច័ន្ទតារា
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរអេហ្សៀ (AirAsia) កំពុងបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីទិញយកអាជីវកម្មរបស់ក្រុមហ៊ុនឥណ្ឌូនេស៊ីហ្គូជេក (Gojek) ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ។ កិច្ចព្រមព្រៀងទិញយកប្រតិបត្តិការរបស់ក្រុមហ៊ុន Gojek ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងផ្ដល់សេវាដឹកជញ្ជូនធំមួយក្នុងតំបន់នេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន AirAsia ឈានទៅមុខមួយជំហានទៀតដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការពង្រីកអាជីវកម្មបែបឌីជីថលនៅក្នុងតំបន់ និងជុំវិញពិភពលោក។