#ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង

Articles by Tag ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង

Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយមានបញ្ហាលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ

ដោយ​ វុធ ច័ន្ទតារា
ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង។ ការប្រកាសប្រមូលមកវិញនេះ គឺដោយសាររថយន្តទាំងនោះ មានបំពាក់ដោយកម្មវិធីបើកបរដោយស្វ័យប្រវត្តិតែស្ថិតក្នុងកំណែទំរង់សាកល្បងរបស់ក្រុមហ៊ុននៅឡើយ បានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ។ បន្ថែមពីនេះ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងផ្តល់ជូននូវការអាប់ដេតកម្មវិធីនេះលើកំណែទម្រង់ថ្មី ដើម្បីដោះស្រាយបញ្ហាខាងលើឲ្យបានឆាប់បំផុត។