កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ជាទិសដៅវិនិយោគធំបំផុតរបស់ក្រុមហ៊ុនវៀតណាម
ដោយ
ក្រុមហ៊ុនរបស់វៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានវិនិយោគនៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត ៥៥០លានដុល្លារ មានការកើនឡើងដល់ទៅជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប្រទេសកម្ពុជា បានជាប់លំដាប់ទី២ ដែលក្រុមហ៊ុនវៀតណាម បានបោះទុនវិនិយោគនៅច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ដោយក្នុងនោះ ក្រុមហ៊ុនវៀតណាមបានវិនិយោគនៅកម្ពុជាក្នុងតម្លៃប្រមាណ ៩០លានដុល្លារអាមេរិក នៅ៦ខែដំបូងឆ្នាំ២០២១នេះ។ នេះបើតាមតួលេខពីក្រសួងផែនការ និងវិនិយោគវៀតណាម។