កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក

កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ជាទិសដៅវិនិយោគធំបំផុតរបស់ក្រុមហ៊ុនវៀតណាម


ក្រុមហ៊ុនរបស់វៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានវិនិយោគនៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត ៥៥០លានដុល្លារ មានការកើនឡើងដល់ទៅជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប្រទេសកម្ពុជា បានជាប់លំដាប់ទី២ ដែលក្រុមហ៊ុនវៀតណាម បានបោះទុនវិនិយោគនៅច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ដោយក្នុងនោះ ក្រុមហ៊ុនវៀតណាមបានវិនិយោគនៅកម្ពុជាក្នុងតម្លៃប្រមាណ ៩០លានដុល្លារអាមេរិក នៅ៦ខែដំបូងឆ្នាំ២០២១នេះ។ នេះបើតាមតួលេខពីក្រសួងផែនការ និងវិនិយោគវៀតណាម។
កម្ពុជាជាទិសដៅវិនិយោគធំបំផុតទី២ របស់វៀតណាម

បើ​ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩​ឆ្លង​រីក​រាលដាល​ក្ដី ប៉ុន្ដែ ក្រុមហ៊ុន​វៀតណាម​នៅ​តែ​ព​ង្រី​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​របស់​ខ្លួន ជាក់ស្ដែង​នៅ​៦​ខែ​ដំបូង​ឆ្នាំ​នេះ ទុន​ដែល​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​នៅ​ក្រៅប្រទេស​មាន​ដល់​ទៅ​ជិត ៥៥០​លាន​ដុល្លារ កើនឡើង​ជាង​ទ្វេ​ដង​។ ប្រទេស​កម្ពុជា​បាន​ឈរ​លំដាប់​ទី​២ បន្ទាប់​ពី​អា​មេ​រិ​ក ដែល​ក្រុមហ៊ុន​វៀតណាម​បាន​វិនិយោគ​ច្រើន​ជាងគេ​បំផុត ខណៈ​ដែល​កា​ណា​ដា និង​បារាំង ឈរ​លេខ​រៀង​ទី​៣ និង​ទី​៤​។

ក្រុមហ៊ុន​វៀតណាម​បាន​វិនិយោគ​នៅ​អា​មេ​រិ​ក មាន​ដល់​ទៅ​ជាង​៣០០​លាន​ដុល្លារ ដែល​មាន​ចំណែក​ដល់​ទៅ​ជាង​៥៥% នៃ​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​សរុប ខណៈ​ដែល​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​កម្ពុជា​វិញ​មាន​ប្រមាណ​៩០​លាន​ដុល្លារ​។

កាលពីមុន ប្រទេស​ឡាវ​ធ្លាប់​ជា​ទិស​ដៅ​វិនិយោគ​ក្រៅប្រទេស​ធំ​ជាងគេ​របស់​ក្រុមហ៊ុន​វៀតណាម ប៉ុន្ដែ មួយ​រយៈ​កន្លង​មកនេះ វៀតណាម​ហាក់​បន្ថយល្បឿន​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​នេះ តែ​បែរមក​ពង្រីក​ការ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​ពិសេស​នៅ​អា​មេ​រិ​ក និង​កម្ពុជា​វិញ​។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​វៀតណាម មាន​ស្ទើរតែ​ជិត​ពាក់កណ្ដាល គឺ​វិនិយោគ​នៅ​ក្នុង​គម្រោង​វិទ្យាសាស្ត្រ​-​បច្ចេកវិទ្យា បន្ទាប់​មក​គឺ​វិស័យ​លក់ដុំ និង​រាយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO បន្ដទទូចឲ្យប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងកូវីដ-១៩ ចំពេលមានមេរោគបំប្លែងថ្មីកំពុងរាតត្បាតកាន់តែខ្លាំង

ព័ត៌មាន
ភាពរស់រាននៃវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន កំពុងពឹងផ្អែកខ្លាំងទៅលើការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាការគ្រប់គ្រ…

ទីក្រុង​រណប​សិរីមង្គល បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​តុបតែងផ្ទះ «ផ្ទះខ្ញុំស្អាត!» ផ្ទះស្អាតជាងគេ នឹងទទួលរង្វាន់ ៨លានរៀល!

ព័ត៌មាន
គម្រោង​លំនៅឋាន ទីក្រុង​រណប​សិរីមង្គល ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Homes បាន​​បង្កើត​កម្មវិធី​ប្រកួត​តុបតែង​លំនៅឋាន​សម្រាប់​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ