#ក្រុមហ៊ុនApple

Articles by Tag ក្រុមហ៊ុនApple

ក្រុមហ៊ុន Apple គ្រោងជះលុយ៥០០ពាន់លានដុល្លារវិនិយោគនៅអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Apple ដែលជាអ្នកផលិតទូរសព្ទ iPhone ដ៏ល្បីល្បាញបានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា ខ្លួននឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៥០០ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាម៉េរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ រួមទាំងការសាងសង់រោងចក្រ Server AI ដ៏ធំមួយនៅក្នុងរដ្ឋតិចសាស់ផងដែរ ហើយគម្រោងវិនិយោគនេះនឹងបង្កើតឱកាសការងារផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍រហូតដល់ទៅប្រមាណ២ម៉ឺនកន្លែងនៅទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។