ទីផ្សារភាគហ៊ុនក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ក្លាយជាក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលមានតម្លទីផ្សារមូលធន ៣ទ្រីលានដុល្លារ នៅឆ្នាំ២០២២


ចូលដល់ឆ្នាំ២០២២ ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រារបស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលមានតម្លៃទីផ្សារដល់ទៅ ៣ ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី ៣ មករាដើមឆ្នាំ២០២២នេះ។ ការកើនឡើងតម្លៃទីផ្សាររបស់ Apple នេះ កើតចេញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះការផលិតទូរស័ព្ទ iPhone របស់ក្រុមហ៊ុននេះ នៅតែជាផលិតផលលក់ដាច់បំផុតរបស់ខ្លួនបន្តទៀត ស្របពេលដែល Apple ក៏កំពុងតែស្វែងរកទីផ្សារថ្មីៗដូចជាការផលិតរថយន្តស្វ័យប្រវត្តិ និងបច្ចេកវិទ្យាពិភពនិម្មិតផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ទង់ស្លាកសញ្ញាក្រុមហ៊ុន Apple

គ្រាន់តែបើកឆាកដំបូងនៃការជួញដូរភាគហ៊ុននៅឆ្នាំ២០២២  ភាគហ៊ុនរបស់ក្រុមហ៊ុន Apple  បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺមានតម្លៃជិត ១៨៣ដុល្លារក្នុងមួយភាគហ៊ុន ដែលបានធ្វើឲ្យតម្លៃទីផ្សារភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Apple កើនលើសពី ៣ ទ្រីលានដុល្លារ ក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់ជាងគេបំផុតលើពិភពលោក។ ការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ Apple គឺសម្រេចបាន បន្ទាប់ពីអ្នកវិនិយោគផ្សារភាគហ៊ុនមានភាពជឿជាក់ ទៅលើទំនោរនៃអ្នកប្រើប្រាស់ ដែលនឹងបន្តចំណាយប្រាក់លើសម្ភារៈអេឡិចត្រូនិចដូចជា iPhone, MacBooks និងផ្នែកសេវាកម្មដូចជា Apple TV និង Apple Music របស់ក្រុមហ៊ុន Apple ។

ទន្ទឹមនេះ នៅប្រទេសចិនឯណោះវិញ ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ Apple ដែរនោះ ក៏បានបន្តនាំមុខទីផ្សារស្មាតហ្វូនក្នុងរយៈពេលពីរខែជាប់ៗគ្នាផងដែរ ដោយ Apple បានផ្តួលដៃគូប្រជែងរបស់ខ្លួនដូចជា Vivo និង Xiaomi ជាដើម។

គួរជម្រាបថា មុននឹងឡើងដល់តម្លៃទីផ្សារភាគហ៊ុន ៣ទ្រីលានដុល្លារអាមេរិក ក្រុមហ៊ុន Apple ក៏ធ្លាប់ឈរលើតំណែងប្រដំប្រសងជាមួយក្រុមហ៊ុន Microsoft ដែលមានតម្លៃប្រមាណ ២ទ្រីលានដុល្លារអាមេរិកផងដែរ។ គិតមកទល់ពេលនេះ តម្លៃភាគហ៊ុនក្រុមហ៊ុន Microsoft ក៏បានហក់ឡើងដែរប្រហែល ២,៥ ទ្រីលានដុល្លារហើយ ខណៈក្រុមហ៊ុនផ្សេងទៀតដូចជា Alphabet, Amazon និង Tesla មានតម្លៃទីផ្សារលើសពី ១ ទ្រីលានដុល្លារ។

យ៉ាងណាមិញ ការចាប់យកយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាដូចជា 5G, ពិភពនិម្មិត (VR) និងបញ្ញាសិប្បនិមិត្ត (AI) បានជួយឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកទាំងនេះ ក្លាយជាទីផ្សារដែលទទួលបានការចាប់អារម្មណ៍ច្រើន នៅពេលដែលវិនិយោគិនផ្សារភាគហ៊ុនបានងាកទៅរកការជួញដូរភាគហ៊ុនក្រុមហ៊ុនដែលមានសាច់ប្រាក់ច្រើន និងចេញឆ្ងាយពីការវិនិយោគលើអាជីវកម្ម ប្រឈមនឹងហានិភ័យដែលទាក់ទងនឹងកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា ក្រៅតែពីការរំពឹងថាអ្នកប្រើប្រាស់នឹងបន្ដចំណាយប្រាក់លើសម្ភារៈអេឡិចត្រូនិច និងសេវាកម្មរបស់ Apple អ្នកវិនិយោគលើផ្សារភាគហ៊ុនជាច្រើនក៏រំពឹងដែរថា Apple នឹងចាប់ផ្តើមផលិតរថយន្តផ្ទាល់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃនឹងបន្ដវិធានការតម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសធ្វើចត្តាឡីស័ករហូតដល់ចុងខែមករា

ព័ត៌មាន
គិតមកទល់ថ្ងៃទី ៤ ខែមករានេះ មានរយៈពេល១៤ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលថៃបានសម្រេចឈប់អនុញ្ញាតអ្នកដំណើរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួចអាចចូ…

ទិន្នផលស្រូវវៀតណាមបានកើនដល់ជិត៤៤លានតោនទៀតក្នុងឆ្នាំ ២០២១ ទោះបីផ្ទៃដីដាំដុះថយចុះ

ព័ត៌មាន
ទិន្នផលស្រូវរបស់ប្រទេសវៀតណាមនៅឆ្នាំ២០២១ សម្រេចបានដល់ទៅជិត ៤៤ លានតោនក្នុងឆ្នាំ ២០២១ កើនឡើងជាង១លានតោនធៀបនឹងឆ្នាំ២០២០ បើទោះបីជា ផ្ទៃដីដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ