#ក្រុមហ៊ុនចិន Evergrande

Articles by Tag ក្រុមហ៊ុនចិន Evergrande

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចិន Evergrande បានធ្លាក់ចុះជិត៩០% នៅថ្ងៃបើកជួញដូរដំបូង ក្រោយផ្អាកជាង១៧ខែ

ដោយ​ ​ ខេមបូណូមីស
ភាគហ៊ុនរបស់ក្រុមហ៊ុនចិន អេវើក្រេន គ្រុប (Evergrande Group) ដែលជាក្រុមហ៊ុនជាប់ជំពាក់បំណុលរាប់រយពាន់លានដុល្លារនោះ បានបើកឲ្យមានការជួញដូរឡើងវិញ ហើយនៅថ្ងៃទី ២៨ ខែសីហា បន្ទាប់ពីបានត្រូវបានផ្អាកជួញដូរអស់រយៈពេលជាង១៧មកនេះ ព្រោះតែតម្លៃដាំក្បាលចុះ និងបញ្ហាបំណុលចាក់ស្រែះ។ ក៏ប៉ុន្ដែ នៅថ្ងៃជួញដូរដំបូងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតលំដាប់ទី២របស់ចិននេះ បានធ្លាក់ចុះជិត ៩០% ឯណោះ។