#ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ

Articles by Tag ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ

G7 សម្លឹងមើលវិធានការទប់ស្កាត់ការរលំធនាគារ តាមលំនាំធនាគារ Silicon Valley

ដោយ​ ​ ខេមបូណូមីស
ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរមានបំណងបង្កើតផែនការសម្រាប់ដោះស្រាយបញ្ហារលំធនាគារ ពោលគឺបញ្ហាក្នុងប្រភេទដែលនាំឱ្យធនាគារ ស៊ីលីកូន វ៉ល្លី នៅសហរដ្ឋអាមេរិក ដួលបះជើង។ ការឆ្លើយតបដ៏ម៉ឺងម៉ាត់បន្ថែមទៀតចំពោះដំណើរការធនាគារត្រូវបានគេមើលឃើញថាជាប្រការចាំបាច់ នៅពេលដែលពាក្យចចាមអារ៉ាមអាចរីករាលដាលយ៉ាងលឿនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយប្រាក់បញ្ញើអាចត្រូវបានដកចេញភ្លាមៗតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត។ នេះបើយោងតាមសារព័ត៌មាន នីកេ អាស៊ា។