G7 សម្លឹងមើលវិធានការទប់ស្កាត់ការរលំធនាគារ

G7 សម្លឹងមើលវិធានការទប់ស្កាត់ការរលំធនាគារ តាមលំនាំធនាគារ Silicon Valley


ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរមានបំណងបង្កើតផែនការសម្រាប់ដោះស្រាយបញ្ហារលំធនាគារ ពោលគឺបញ្ហាក្នុងប្រភេទដែលនាំឱ្យធនាគារ ស៊ីលីកូន វ៉ល្លី នៅសហរដ្ឋអាមេរិក ដួលបះជើង។ ការឆ្លើយតបដ៏ម៉ឺងម៉ាត់បន្ថែមទៀតចំពោះដំណើរការធនាគារត្រូវបានគេមើលឃើញថាជាប្រការចាំបាច់ នៅពេលដែលពាក្យចចាមអារ៉ាមអាចរីករាលដាលយ៉ាងលឿនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយប្រាក់បញ្ញើអាចត្រូវបានដកចេញភ្លាមៗតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត។ នេះបើយោងតាមសារព័ត៌មាន នីកេ អាស៊ា។
G7 សម្លឹងមើលវិធានការទប់ស្កាត់ការរលំធនាគារ តាមលំនាំធនាគារ Silicon Valley

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាល នៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ (G-7) រំពឹងថានឹងបង្ហញផែនការទាំងនោះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុងនីហ្គាតា (Niigata) ប្រទេសជប៉ុន ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍។

ប្រទេស G-7 ប្រមើលមើលការឆ្លើយតបដែលផ្តល់មូលនិធិសង្គ្រោះយ៉ាងឆាប់រហ័ស នៅពេលដែលធនាគាររងគ្រោះដោយសាររំហូរចេញភ្លាមៗនៃប្រាក់បញ្ញើ និងពីការពន្យាពេលធានាប្រាក់បញ្ញើ។ ធនាគារ ស៊ីលីកូន វ៉ល្លី ខ្វះការរៀបចំទុកជាមុនជាមួយធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក លើអ្វីដែលអាចត្រូវបានសន្យាថាជាវត្ថុបញ្ចាំ ដើម្បីខ្ចីរបស់ទាំងនោះមកប្រើសិនសម្រាប់ដោះទាល់។

ក្រុមប្រទេស G-7 គ្រោងជំរុញក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ ដែលបង្កើតឡើងដោយមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសធំៗ ឱ្យស្វែងរកវិធានការជាក់លាក់នានា។

បទប្បញ្ញត្តិបច្ចុប្បន្នតម្រូវឱ្យធនាគារពហុជាតិធំៗមានទ្រព្យសកម្មជាសាច់ប្រាក់គ្រប់គ្រាន់ ដូចជាមូលបត្របំណុលរដ្ឋាភិបាលដែលអាចរាប់រងបានរយៈពេល ៣០ ថ្ងៃលើរំហូរចេញសាច់ប្រាក់សុទ្ធ នៅពេលដែលមានរំហូរចេញសាច់ប្រាក់កើតឡើង។ ប៉ុន្តែអតិថិជនរបស់ធនាគារស៊ីលីកូន វ៉ល្លី បានដកប្រាក់ប្រហែលមួយភាគបួននៃប្រាក់បញ្ញើសរុបរបស់ធនាគារក្នុងរយៈពេលតែមួយថ្ងៃ។ ការភ័យស្លន់ស្លោត្រូវបានជំរុញដោយភាពចលាចលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមប្រទេស G-7 មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃអស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមនេះនឹងសង្កត់ធ្ងន់ថាប្រព័ន្ធហិរញ្ញវត្ថុមានភាពរឹងមាំ ហើយត្រៀមកិច្ចការទុកជាមុនដើម្បីធ្វើសកម្មភាពឱ្យបានសមស្របក្នុងអំឡុងពេលមានវិបត្តិ។

បច្ចុប្បន្ន ការពិភាក្សាកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជុំវិញបទប្បញ្ញត្តិកាន់តែរឹងមាំ។ របាយការណ៍របស់ធនាគារកណ្ដាល ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា បានអំពាវនាវឱ្យមានការវាយតម្លៃឡើងវិញនូវច្បាប់ធនាគារ ដើម្បីបង្ការការដួលរលំធនាគារមួយផ្សេងទៀតដែលស្រដៀងនឹងធនាគារ ស៊ីលីកូន វ៉ល្លី។

កំណែទម្រង់ភាគច្រើននឹងផ្តោតលើធនាគារខ្នាតមធ្យម ដែលបានទទួលការការត្រួតពិនិត្យតិចជាងមុន ដោយសារតែមានការបន្ថូរបន្ថយផ្លូវច្បាប់។ បណ្ដាធនាគារទាំងនេះអាចប្រឈមមុខនឹងបទប្បញ្ញត្តិតឹងរ៉ឹងជាងមុន ទាក់ទងនឹងសាច់ប្រាក់នៅក្នុងដៃនិងដើមទុន។ របាយការណ៍របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនបានបញ្ជាក់លម្អិតអំពីការឆ្លើយតបក្នុងអំឡុងពេលដែលធនាគារដួលរលំនោះទេ។

សារជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (Federal Deposit Insurance Corp) ជាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលធានាការសន្សំប្រាក់តាមធនាគារ។ ស្ថាប័ននេះបានផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ដែលអំពាវនាវឱ្យមានការធានាប្រាក់បញ្ញើមានទំហំធំជាងមុន។ សំណើនាំមុខមួយចេញពីស្ថាប័ននេះគឺការជំរុញការការពារគណនីអាជីវកម្ម៕




អត្ថបទបន្ទាប់


ធនាគារវៀតណាមបន្តទម្លាក់អត្រាការប្រាក់បញ្ញើថែមទៀតឱ្យនៅក្នុងរង្វង់ ៨% ក្នុង ១ឆ្នាំ

ព័ត៌មាន
ធនាគារនានានៅប្រទេសវៀតណាមបាននិងកំពុងកាត់បន្ថយអត្រាការប្រាក់បញ្ញើជាលំដាប់ ដែលឈានដល់ប្រហែល ៨ ភាគរយ ក្នុង ១ ឆ្នាំ។ ការសម្រេចចិត្តនេះជាការផ្…

ក្រសួងពាណិជ្ជកម្មថៃកំណត់គោលដៅចំណូល ១៥០០ លានដុល្លារ ពីការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃបានកំណត់ចក្ខុវិស័យរបស់ខ្លួនលើការបង្កើនការលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ឱ្យឡើងដល់ ៥០ ពាន់លានបាត ឬប្រហែលជិត ១ពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ