ប្រទេសកូរ៉េផ្តល់ជំនួយ WiFi សាធារណៈនៅសួនសម្ដេចហ៊ុនសែននិងសួនមុខវាំង
ដោយ
ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public WiFi ចំនួន២កន្លែងនៅសួនច្បារសម្តេច ហ៊ុន សែន ស្ថិតនៅមុខកាស៊ីណូ និងសណ្ឋាគារណាហ្គាវើល និងសួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន1Gps ត្រូវបានតំឡើងរួចរាល់ជាស្ថាពរ នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី៩ ខែឧសភា ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែមេសា។