Advertisement
កូរ៉េ-WiFi

ប្រទេស​កូរ៉េផ្តល់ជំនួយ WiFi សាធារណៈនៅសួនសម្ដេចហ៊ុនសែននិងសួនមុខវាំង


ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public WiFi ចំនួន២កន្លែងនៅសួនច្បារសម្តេច ហ៊ុន សែន ស្ថិតនៅមុខកាស៊ីណូ និងសណ្ឋាគារណាហ្គាវើល និង​សួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន1Gps ត្រូវបានតំឡើងរួចរាល់ជាស្ថាពរ នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី៩ ខែឧសភា ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាល​ពីថ្ងៃទី២៦ ខែមេសា។
នេះជាសួនច្បារមុខព្រះបរមរាជវាំង (រូបថត៖ រ៉ឹម ភារី)
ដោយ

ក្រៅពីតំឡើង WiFi សាធារណៈនៅសួនច្បារសាធារណៈទាំងពីរ សារជីវកម្មទូរគមនាគមន៍កូរ៉េ(KT) ដែលជាអ្នកផ្តល់ជំនួយឥតសំណងនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ WiFi Public និង Digital Connectivity For School នៅវិទ្យាល័យ៣កន្លែងទៀត គឺវិទ្យាល័យហ៊ុនសែនកំពង់លែង ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង វិទ្យាល័យទួលខ្ពស់ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងវិទ្យាល័យអ៊ីវ៉ាស្រង់ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺផងដែរ៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចង់​បើក​អាជីវកម្ម​មែន​ទេ? មហា​សេដ្ឋី Jack Ma មាន​ដំបូន្មាន​៣​យ៉ាង​ឲ្យ​អ្នក!

ព័ត៌មាន
និយាយ​ពី​ឈ្មោះ Jack Ma នេះ មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​បាន​ស្គាល់ មិន​ថា​តែ​នៅ​កម្ពុជា ឬ​សកល​លោក ពិសេស​គឺ​យុវជន​ដែល​ចូលចិត្ត​...

គម្រោង​លំនៅដ្ឋាន​​ប្រណីត​ The Palms របស់​ឧកញ៉ា សៀ ឫទ្ធី បើក​ការដ្ឋាន​សាងសង់​ដើម​ខែ​ឧសភា​នេះហើយ!

ព័ត៌មាន
ជាការបោះជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ជំនួញ​អចលនទ្រព្យ​របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​សេដ្ឋី​ logistics និង​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ