#កូរ៉េខាងជើងបាញ់មីស៊ីលដដែលជាដដែល

Articles by Tag កូរ៉េខាងជើងបាញ់មីស៊ីលដដែលជាដដែល

កូរ៉េខាងជើងដុតកម្ដៅនៅឧបទ្វីកូរ៉េកាន់តែខ្លាំង ដោយបានមីស៊ីលចូលសមុទ្រជាថ្មីទៀត និងបង្ហាញសាច់ដុំយន្តហោះចម្បាំងក្បែរព្រំដែនកូរ៉េខាងត្បូង

ដោយ​ ហ៊ុន គន្ធថៃ
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ទី ១៤ តុលា បានសាកល្បងបាញ់មីស៊ីលផ្លោងប៉ាលេស្ទីករយៈចម្ងាយខ្លីមួយគ្រាប់ទៀត ហើយក៏បានបញ្ជាឲ្យយន្តហោះចម្បាំងប្រហែលដប់គ្រឿងហោះក្រវែលនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូងទៀតផង ដែលជាការបង្កហេតុផ្នែកយោធាជាបន្តបន្ទាប់ ដោយធ្វើឱ្យភាពតានតឹងកើនកម្តៅសាជាថ្មីនៅលើឧបទ្វីបកូរ៉េ។