#កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើន

Articles by Tag កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើន

កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើនជាងមុនមិនធ្លាប់មាន ក្នុងព្យុហយាត្រារំឭកខួបកងទ័ព

ដោយ​ វុធ ច័ន្ទតារា
រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅរាត្រីថ្ងៃពុធទី៨កុម្ភៈបាន បង្អួតមីស៊ីលបាលីស្ទិកដែលខ្លួនដែលខ្លួនមាន ក្នុងចំនួនច្រើនជាងសព្វមួយដងមិនធ្លាប់មាន នៅក្នុងព្យុហយាត្រារំឭកខួបកងទ័ពរំដោះកូរ៉េខាងជើង គម្រប់អាយុ៧៥ឆ្នាំ។ នេះគឺជាការបង្អួតបង្ហាញសាច់ធំ ក្នុងទ្រង់ទ្រាយធំជាលើកទី៤ហើយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្យុងយ៉ាងបានសាកល្បងមីស៊ីលប្រភេទនេះចុងក្រោយ កាលពីឆ្នាំទៅមិញ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចុះផ្សាយថា មីស៊ីលបាលីស្ទិកទាំងនេះ សុទ្ធតែមានសមត្ថភាពបំពាក់គ្រាប់នុយក្លេអ៊ែរបាន។