កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើន

កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើនជាងមុនមិនធ្លាប់មាន ក្នុងព្យុហយាត្រារំឭកខួបកងទ័ព


រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅរាត្រីថ្ងៃពុធទី៨កុម្ភៈបាន បង្អួតមីស៊ីលបាលីស្ទិកដែលខ្លួនដែលខ្លួនមាន ក្នុងចំនួនច្រើនជាងសព្វមួយដងមិនធ្លាប់មាន នៅក្នុងព្យុហយាត្រារំឭកខួបកងទ័ពរំដោះកូរ៉េខាងជើង គម្រប់អាយុ៧៥ឆ្នាំ។ នេះគឺជាការបង្អួតបង្ហាញសាច់ធំ ក្នុងទ្រង់ទ្រាយធំជាលើកទី៤ហើយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្យុងយ៉ាងបានសាកល្បងមីស៊ីលប្រភេទនេះចុងក្រោយ កាលពីឆ្នាំទៅមិញ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចុះផ្សាយថា មីស៊ីលបាលីស្ទិកទាំងនេះ សុទ្ធតែមានសមត្ថភាពបំពាក់គ្រាប់នុយក្លេអ៊ែរបាន។
កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិចច្រើនជាងមុនមិនធ្លាប់មាន!

អ្នកតាមដានបញ្ហាកូរ៉េខាងជើង ដែលជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យទីក្រុងសេអ៊ូលមួយរូបនិយាយថា នៅឆ្នាំនេះ លោក គីម ចុងអ៊ុន នឹងមិននិយាយអ្វីច្រើនឡើយ ពោលគឺបុរសខ្លាំងរូបនេះនឹងទុកឱ្យមីស៊ីលរបស់លោក ជាអ្នកបង្ហាញឱ្យពិភពលោកឃើញដោយខ្លួនឯង។ ចំណែកសារដែលរបបក្រុងព្យុងយ៉ាងចង់ផ្ញើរទៅកាន់ពិភពលោកនោះ គឺ កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ រារាំងឬវាយបក នឹងការគំរាមកំហែងណាមួយ។ អ្នកជំនាញ អះអាងថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈការសាកល្បងមីស៊ីលធន់ធ្ងន់នឹងមានជាបន្តបន្ទាប់ និងសូម្បីតែនុយក្លេអ៊ែរផងដែរ។

ជាក់ស្តែង តាយរៈរូបភាពដែលផ្តល់ឱ្យដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីយប់ថ្ងៃពុធ បង្ហាញពីព្យុហយាត្រាកងទ័ពដើមអមជាមួយនឹងមីស៊ីលបាលីស្ទិក ប្រភេទ វ៉ាស៊ីង១៧ (Hwasing-17s) ចំនួន១១ដើម។ នេះគឺជាការបង្ហាញមីស៊ីលកូរ៉េខាងជើង ដ៏ធំនិងក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន។ មីស៊ីលប្រភេទនេះ ធ្លាប់ត្រូវបានគេដឹងថា អាចបាញ់ទៅដល់គោលដៅគ្រប់ទីកន្លែង ក្នុងពិភពលោក ដោយអាចបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

បើតាមអ្នកជំនាញផ្នែកគោលនយោបាយ មីស៊ីល និងនុយក្លេអ៊ែរ លោក អានឃីត ផេនដា ឱ្យដឹងថា កាំជ្រួចមីស៊ីលទាំង១១គ្រាប់នេះ គឺគ្រប់គ្រាន់អាចយកឈ្នះប្រព័ន្ធការពារមីស៊ីលអាមេរិក​បច្ចុប្បន្នបានហើយ។ គួរជម្រាបថា មីស៊ីល Hwasong-17 ត្រូវបានគេសាកល្បងដំបូងកាលពីឆ្នាំមុន។

ក្រៅតែពីមីស៊ីលប្រភេទនេះ នៅក្នុងព្យុហយាត្រាកាលពីយប់ថ្ងៃពុធទី៨កុម្ភៈដដែល អ្នកវិភាគអះអាងថា ក៏មានគំរូសាកល្បងរបស់មីស៊ីល អន្តរទ្វីបប្រភេទថ្មី ឬហៅថា Solid-Fuel ICBM។ គួរកត់សម្គាល់ថា ការអភិវឌ្ឍន៍ មីស៊ីលអន្តរទ្វីបប្រភេទថ្មីនេះ ត្រូវបានគេមើលឃើញថាជាគោលដៅសំខាន់មួយសម្រាប់កូរ៉េខាងជើង ព្រោះវាអាចធ្វើឱ្យមីស៊ីលនុយក្លេអែររបស់ខ្លួនកាន់តែចាប់សញ្ញា និងបាញ់កំទេចបាន ក្នុងពេលមានជម្លោះកើតឡើង ពោលគឺវាអាចចល័តបានលឿន និងចំណាយពេលវេលាតិច​ក្នុងពេលបាញ់ចេញ។

ចំពោះមុខព្យុហយាត្រារបស់កូរ៉េខខាងជើង ភាគីក្រសួងការបរទេសកូរ៉េខាងត្បូងបានរិះគន់កូរ៉េខាងជើងចំពោះការប្រារព្ធពិធីនេះ ក្នុងពេលដែលប្រទេសឯកោមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារកាន់តែអាក្រក់ និងបញ្ហាសេដ្ឋកិច្ច។

ទោះយ៉ាងណាកូរ៉េខាងជើងនិយាយថា កម្មវិធីមីស៊ីល និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនស្ថិតនៅក្រោមសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារខ្លួន ហើយជារឿងចាំបាច់ណាស់ ដើម្បីឆ្លើយតបនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕




អត្ថបទបន្ទាប់


ការស៊ើបអង្កេតបឋមរបស់អាមេរិកបង្ហាញថា គ្រឿងបង្គុំក្នុងបាឡុងរបស់ចិន គឺជាឧបករណ៍ចារកម្មដូចការសង្ស័យមែន

ព័ត៌មាន
រូបភាពពីលើយន្តហោះចារកម្ម U2 បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះពីលើសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនត្រូវបានបំពាក់ដោយឧបករណ៍ដែលនឹកស្មានមិនដ…

អាហ្រ្វិកខាងត្បូងប្រកាសអាសន្នពីកង្វះខាតចរន្តអគ្គិសនី ខណៈសេដ្ឋកិច្ចកំពុងខាតបង់រាប់លានដុល្លារក្នុងមួយថ្ងៃៗ

ព័ត៌មាន
កាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រាម៉ាផូសា(Cyril Ramaphosa) បានប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ