#LG នៅវៀតណាម

Articles by Tag LG នៅវៀតណាម

LG មិនលក់រោងចក្រស្មាតហ្វូននៅវៀតណាមទេ តែទុកធ្វើសម្រាប់ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះវិញ

ដោយ​ ចាន់ មង្គល
ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង គឺ LG បានចេញមុខមកបញ្ជាក់ នាពេលថ្មីៗថា ក្រុមហ៊ុនមានផែនការនឹងយករោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅវៀតណាម ដើម្បីប្រើប្រាស់ជារោងចក្រផលិតសម្ភារសម្រាប់លំនៅដ្ឋានវិញ។ ការសម្រេចចិត្តនេះ បន្ទាប់ពីក្រុមហ៊ុនបានបោះបង់អាជីវកម្មផលិតទូស័ព្ទស្មាតហ្វូនរបស់ខ្លួនចោលទាំងស្រុងតែម្ដង ដោយសារតែរកស៊ីខាតរាប់ពាន់លានដុល្លារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានកូរ៉េ Yunhap។