ក្រុមហ៊ុន LG នៅវៀតណាម

LG មិនលក់រោងចក្រស្មាតហ្វូននៅវៀតណាមទេ តែទុកធ្វើសម្រាប់ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះវិញ


ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង គឺ LG បានចេញមុខមកបញ្ជាក់ នាពេលថ្មីៗថា ក្រុមហ៊ុនមានផែនការនឹងយករោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅវៀតណាម ដើម្បីប្រើប្រាស់ជារោងចក្រផលិតសម្ភារសម្រាប់លំនៅដ្ឋានវិញ។ ការសម្រេចចិត្តនេះ បន្ទាប់ពីក្រុមហ៊ុនបានបោះបង់អាជីវកម្មផលិតទូស័ព្ទស្មាតហ្វូនរបស់ខ្លួនចោលទាំងស្រុងតែម្ដង ដោយសារតែរកស៊ីខាតរាប់ពាន់លានដុល្លារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានកូរ៉េ Yunhap។
រូបតំណាង
ដោយ

ក្រោម​ផែនការ​នេះ ក្រុមហ៊ុន​នឹង​បញ្ចប់​ការ​ផ្លាស់​ប្ដូរ​ផលិតកម្ម​ស្មា​ត​ហ្វូ​ន នៅ​ក្នុងឆ្នាំនេះ ខណៈ​ដែល​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​រៀបចំ​ដោះស្រាយ​ចំពោះ​កម្មករ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​តែ​បញ្ឈប់​ផលិតកម្ម​ក្នុង​រោងចក្រ​របស់​ខ្លួន​។

ប្រធាន​ក្រុមហ៊ុន LG ប្រចាំ​វៀតណាម លោក ជុន ហៃ ជី​ន បាន​បញ្ជាក់​ថា រោងចក្រ​ផលិត​ស្មា​ត​ហ្វូ​ន​នៅ​វៀតណាម គឺជា​ផ្នែក​មួយ​នៃ​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​ផលិតផល​ស្នូល​របស់​ខ្លួន​ឡើង​វិញ​។ លោក​បន្ថែម​ថា ការ​បិទ​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​នេះ នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​សកម្មភាព​អាជីវកម្ម ឬ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ​នៃ​ទីក្រុង​ហៃ​ផុង​ប្រទេស​វៀតណាម​នោះ​ទេ​។

LG បាន​បង្កើត​រោងចក្រ​ផលិត​នៅ​ទីក្រុង​ហៃ​ផុង​ប្រទេស​វៀតណាម​តាំងពី​ឆ្នាំ​២០១៥ ដោយ​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ បាន​ផលិត​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​គ្រឿង​បង្គុំ​យានយន្ដ​ជាដើម​។

នៅ​ក្នុង​រោងចក្រ LG នៅ​ទីក្រុង​ហៃ​ផុង ប្រទេស​វៀតណាម មាន​បុគ្គលិក​បម្រើ​ការ​សរុប​ជាង​១​ម៉ឺន​៦​ពាន់​នាក់ ហើយ​ក្រុមហ៊ុន​ក៏​បាន​បង្ហើប​ពី​ផែនការ​នឹង​ពង្រីក​ការ​វិនិយោគ​បន្ថែម​នៅ​ក្នុង​រោងចក្រ​នេះ នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរដ្ឋប្រហារយោធាភូមា មីន អ៊ុងឡាំង នឹងមានវត្តមានក្នុងកិច្ចប្រជុំអាស៊ានដែរ

ព័ត៌មាន
ក្រុមរដ្ឋាភិបាលស្រមោលរបស់ភូមា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស បានទទូចឲ្យប្រទេសអាស៊ានទាំង១០ ផ្តល់កៅអីសម្រាប់ខ្លួនមួយកន្លែងដែរ សម្រាប់ជំនួបពិភ…

លោកមហាធៀ ស្នើឲ្យព្រះមហាក្សត្រម៉ាឡេស៊ីលុបចោលការដាក់ប្រទេសក្នុងគ្រាអាសន្ន

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់(Mahathir Mohamad) បានដាក់ញត្តិមួយទៅកាន់វិមានជាតិម៉ាឡេស៊ីកាលពីថ្ងៃអង្គារទី២០មេសា ដោយជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ