រដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមហ៊ុនសង់លំនៅដ្ឋានសម្រាប់អ្នកចំណូលមធ្យមនិងទាប
ដោយ
ដើម្បីជំរុញឲ្យមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានចំណូលទាបនិងមធ្យម ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្ដើមបើកកិច្ចប្រជុំលើសេចក្ដីព្រាងឯកសារគោលនយោបាយស្ដីពីការលើកទឹកចិត្តនិងការបង្កើតកម្មវិធីជាតិក្នុងការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបនិងមធ្យម។