#លោក ចូ បៃឌិនថាអាមេរិកគាំទ្រតំបន់អាហ្វ្រិចគ្រប់យ៉ាង

Articles by Tag លោក ចូ បៃឌិនថាអាមេរិកគាំទ្រតំបន់អាហ្វ្រិចគ្រប់យ៉ាង

លោក ចូ បៃឌិន ប្រកាសនឹងជួយតំបន់អាហ្វ្រិកគ្រប់យ៉ាង រួមទាំងគាំទ្រទ្វីបមួយនេះឲ្យចូលជាសមាជិកអចិន្ត្រៃយ៍G20

ដោយ​ វុធ ច័ន្ទតារា
នៅចំពោះមុខមេដឹកនាំមកពីប្រទេសនៃទ្វីបអាហ្រ្វិកទាំងជិត៥០ប្រទេសក្នុងជំនួបកំពូលអាមេរិក-អាហ្វ្រិក ប្រធានាធិបតីចូ បៃឌិន បាននិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រនៅពីក្រោយអាហ្វ្រិកគ្រប់បែបយ៉ាង តែក៏មិនភ្លេចដែរពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំក្រុងវ៉ាស៊ីនតោនរូបនេះ ក៏បានបង្ហាញការគាំទ្រដល់ សហភាពអាហ្វ្រិក ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅកាត់ថា G20 ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។