នាយករដ្ឋមន្រ្តីហាមប្រាមអាជីវកម្មល្បែង"អនឡាញ"ព្រោះឧក្រិដ្ឋជនមួយចំនួនធ្វើសកម្មភាពជំរិតទារប្រាក់
ដោយ
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំ ឲ្យបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមអនឡាញ ដោយលើកហេតុផលថា មានពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។