Advertisement
ល្បែង​ភ្នាល់​តាម​អនឡាញ ត្រូវបាន​​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី!

នាយក​រដ្ឋមន្រ្តី​ហាម​ប្រាម​អាជីវកម្ម​ល្បែង​"អនឡាញ"​ព្រោះ​ឧក្រិដ្ឋជន​មួយ​ចំនួន​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់


នាយក​​រដ្ឋមន្រ្តី​​កម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩ បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​អនឡាញ ដោយ​លើក​ហេតុផល​ថា មាន​ពួក​ឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​បោក​ប្រាស់​ជំរិត​ទារ​ប្រាក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​ក្នុង​សង្គម។
ផ្ទាំង​បា៉ណូផ្សាយពាណិជ្ជកម្មរបស់ កាស៊ីណូចិន ឈ្មោះ កាស៊ីណូ ក្វាងទុក នៅ​ក្នុង​កណ្ដាល​ក្រុង​ព្រះសីហនុ។ (រូបភាព ថ្ងៃទី២០ មេសា ២០១៩)។
ដោយ
Advertisement

សារាចរ​ណែនាំ​នោះ​បាន​សរសេរ​ដូច្នេះ​ថា ៖ «រាជ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អ៊ីនធឺណិត​អនឡាញ​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ។»

សារាចរ​ណែនាំ​ដដែល​នោះ បាន​សរសេរ​ផងដែរ​ថា «ពួក​ឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូបភាព​ល្បែង​ភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោក​ប្រាស់​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​ក្នុង​សង្គម។»

សារាចរ​ណែនាំ​បាន​និយាយ​បន្ថែម​ថា អាជីវកម្ម ដែល​មាន​អាជ្ញាប័ណ្ណ​ហើយ អាច​ធ្វើ​​សកម្មភាព​រហូត​ផុត​សុពលភាព ដែល​បា​ន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​ ហើយ​បន្ទាប់​មក ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​នឹង​មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​នោះ​ទៀត​ទេ។

យោង​តាម​របាយការណ៍​ខ្លី​មួយ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​​កាល​ពី​ថ្ងៃ​ទី​១ ខែកក្កដា, ​មាន​កាស៊ីណូ​ចំនួន ៦២ កន្លែង ដែល​ក្នុង​នោះ​មាន កាស៊ីណូ ៤១​កន្លែង ដែល​ជា​របស់​ជន​ជាតិ​ចិន៕

Advertisement



អត្ថបទបន្ទាប់


៥ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បណ្តេញ​ចេញ​ជនជាតិ​ចិន​ជាង ២.៧០០​នាក់

ព័ត៌មាន
ក្រសួង​មហាផ្ទៃ​បាន​និយាយ​នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង...

គ្រាប់ស្វាយចន្ទី កំពុង​ត្រូវការ​​រោងចក្រកែច្នៃ​ថែមទៀត ដើម្បីជំរុញ​ការ​នាំចេញ​ជាផលិតផល​សម្រេច​

ព័ត៌មាន
ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានរាប់លានតោន ប៉ុន្ដែ ក្នុងចំណោមផលិតផលទាំងនោះ ត្រូវបាន​គេមើលឃើញថា គឺមាន​ភាគច្រើនជាផលិត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ