ជោគវាសនា «ស្លាប់ ឬ រស់» របស់ក្រុមហ៊ុន Malaysia Airlines នឹងត្រូវរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចឆាប់ៗនេះ!
ដោយ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានលើកឡើងថា ជោគវាសនា របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines អាចនឹងត្រូវវិនិយោគបន្ត លក់ឲ្យគេ ឬបិទចោលតែម្ដង គឺត្រូវរង់ចាំមើលការសិក្សា និងសម្រេចចុងក្រោយរបស់រដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ។ ការប្រកាសបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលម៉ាឡេស៊ី ដោយសារតែក្រុមហ៊ុនអាកាសចរណ៍យីហោជាតិមួយនេះ បានខាតបង់ប្រាក់ចំណេញជាច្រើនឆ្នាំមកហើយ ក្រោយពីមានឧបទ្ទវហេតុ ធ្លាក់យន្ដហោះ កាលពីឆ្នាំ២០១៤។