អាកាសចរណ៍​ម៉ាឡេស៊ី

ជោគវាសនា «ស្លាប់ ឬ រស់» របស់​ក្រុមហ៊ុន Malaysia Airlines នឹងត្រូវ​រដ្ឋាភិបាលម៉ាឡេស៊ី​សម្រេចឆាប់ៗនេះ!


នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានលើកឡើងថា ជោគវាសនា របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines អាចនឹងត្រូវវិនិយោគបន្ត លក់ឲ្យគេ ឬបិទចោល​តែម្ដង គឺត្រូវរង់ចាំមើលការសិក្សា និងសម្រេចចុងក្រោយរបស់រដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ។ ការប្រកាសបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលម៉ាឡេស៊ី ដោយសារតែក្រុមហ៊ុនអាកាសចរណ៍យីហោជាតិមួយនេះ បានខាតបង់ប្រាក់ចំណេញជាច្រើនឆ្នាំមកហើយ ក្រោយពីមានឧបទ្ទវហេតុ ធ្លាក់យន្ដហោះ កាលពីឆ្នាំ២០១៤។
ជោគវាសនា «ស្លាប់ ឬរស់» របស់​ក្រុមហ៊ុន Malaysia Airlines នឹងត្រូវ​រដ្ឋាភិបាលម៉ាឡេស៊ី​សម្រេចឆាប់ៗនេះ (http://www.azuanzahdi.com)
ដោយ

លោក Mahathir Mahamad ​បាននិយាយ​ទៅកាន់​អ្នកកាសែត​កាលពីថ្ងៃ​អង្គារ ទី​១២ មីនានេះថា វាជាបញ្ហាធ្ងន់ធ្ងរ​ណាស់ ក្នុងការ​បិទក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines នេះ តែយ៉ាងណា​រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​ធ្វើការ​សិក្សា និងស៊ើបអង្កេត​ជាក់ស្ដែង ថា តើរដ្ឋាភិបាល គួរតែ​បិទវាចោល ឬលក់ឲ្យគេ ឬមធ្យោបាយ​មួយទៀត ធ្វើការ រៀបចំ​ហិរញ្ញវត្ថុឡើងវិញ​ដើម្បី​វិនិយោគបន្ត? ជម្រើសទាំងនេះ នឹង​ត្រូវ​រដ្ឋាភិបាល ម៉ាឡេស៊ី​សម្រេច​ចិត្ត​ក្នុងពេល​ឆាប់ៗនេះ។

ក្រុមហ៊ុន​អាកាសចរណ៍​យីហោជាតិ​ម៉ាឡេស៊ី​មួយនេះ ក៏កំពុង​ប្រឈមមុខ​នឹង​សម្ពោធ​កាន់តែខ្លាំងជាងមុនផងដែរ តួយ៉ាង កាលពីឆ្នាំមុន ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​អាកាសចរណ៍នេះ បានប្រកាស​ពីការ​ខាតបង់ប្រាក់​ប្រមាណ ១ពាន់ ៥០០ លានដុល្លារ​អាមេរិក ដែលក្នុងនោះ មានទឹកប្រាក់​​ប្រហែល​ពាក់កណ្ដាល គឺជា​ការខាតបង់​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines។ 

យ៉ាងណាក៏ដោយ គេងសង្កេត​ឃើញថា ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airline នេះ ក៏បាន​ខិតខំរើបម្រាស់​ខ្លួន​ណាស់ដែរ ដើម្បីងើបចេញ​ពីវិបត្តិក្ស័យធន​នេះ បន្ទាប់ពី​ក្រុមហ៊ុននេះ បានជួប​គ្រោះកាច​ពីរ​កាលពីឆ្នាំ​២០១៤ ដែលកាលនោះ មាន​យន្ដហោះ​ពីរគ្រឿង​ បានជួប​គ្រោះថ្នាក់ ដែលទី១ គឺយន្ដហោះ ប្រភេទ MH 370 បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង រកមិនឃើញ និងមួយគ្រឿងទៀត គឺ ប្រភេទ MH 17 ត្រូវបាន​បាញ់ទម្លាក់​នៅតំបន់​ភាគខាងកើត​ប្រទេស​អ៊ុយក្រែន។ 

តែយ៉ាងណា ការធ្វើកំណែ​ទម្រង់យុទ្ធសាស្ត្រថ្មី​របស់ក្រុមហ៊ុន ​អាកាសចរណ៍​ម៉ាឡេស៊ីមួយនេះ ហាក់មិនសូវជា​មាន​ប្រសិទ្ធភាព​នោះឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ោយប៉ែត នឹងមាន​ទីក្រុងរណប​ធំមួយ ទំហំផ្ទៃដី ១ពាន់ហិកតា បើក​ដំណើរការ​សាងសង់ផ្លូវការឆាប់ៗ

ព័ត៌មាន
ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ នឹងមានទីក្រុងរណបធំមួយ ទំហំជាង ១ពាន់ហិកតា បើកដំណើរការសាងសង់ផ្លូវការនៅពាក់កណ្ដាលឆ្នាំ២…

បងប្អូនត្រកូលក្រុមហ៊ុនជីប ម៉ុង ចាប់ដៃគ្នាក្តោបក្តាប់ទីផ្សារហិរញ្ញវត្ថុ និងលំនៅដ្ឋាន

ព័ត៌មាន
ក្រុមហ៊ុន ជីបម៉ុងលែន និង ជីបម៉ុង ខមមើសលប៊ែង បានប្រកាសភាពដែគូយុទ្ធសាស្រ្តជាមួយគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលចង់ទិញលំនៅដ្ឋាននៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ