កម្ពុជានឹងធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ
ដោយ
នៅថ្ងៃទី២៨ ខែតុលានេះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ បានបញ្ចប់ជាស្ថាពរ ខណៈប្រទេសប្រុយណេ គឺជាប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ នេះ បានប្រារព្ធធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ២០២១។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៣៨ និងលើកទី៣៩ នៅឆ្នាំបន្ទាប់ប្រទេសកម្ពុជា នឹងក្លាយជាអ្នកបន្តវេន ពីប្រទេសប្រុយណេ ដែលត្រូវធ្វើជាប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០នៅឆ្នាំ២០២២ ខាងមុខ។