កម្ពុជានឹងធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

កម្ពុជានឹងធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ


នៅថ្ងៃទី២៨ ខែតុលានេះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ បានបញ្ចប់ជាស្ថាពរ ខណៈប្រទេសប្រុយណេ គឺជាប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ នេះ បានប្រារព្ធធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ២០២១។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៣៨ និងលើកទី៣៩ នៅឆ្នាំបន្ទាប់ប្រទេសកម្ពុជា នឹងក្លាយជាអ្នកបន្តវេន ពីប្រទេសប្រុយណេ ដែលត្រូវធ្វើជាប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០នៅឆ្នាំ២០២២ ខាងមុខ។
សម្ដេច តេជោ ហ៊ុន សែន លើកញញួរទទួលជា ប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ ឆ្នាំ២០២២។

ក្នុងនាមជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនផងដែររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតផង។

សម្តេច តេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រុយណេត្រូវបានបញ្ចប់ថា ការប្រជុំលើកទី៣៨និងលើកទី៣៩ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាមួយរូប សម្តេចបានកាន់ញញួរប្រធានអាស៊ានរហូត៣ដងហើយ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ថ្ងៃកន្លងមកនេះ កម្ពុជារួមជាមួយអាស៊ាន និងប្រទេសផ្សេងទៀតមានកិច្ចប្រជុំដល់ទៅចំនួន ១១ឯណោះ។ កិច្ចប្រជុំកំពូលអាស៊ានត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយបញ្ហា នយោបាយ អាកាសធាតុ សង្គម វប្បធម៌ និងជំងឺឆ្លង ផ្សេងៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរសម្រេចបិទចរាចរណ៍នៅតំបន់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុករយៈពេល៣យប់

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ នេះបានដាក់ចេញសេចក្ដីប្រកាសមួយ ស្ដីអំពីការផ្អាកចរាចរនៅកំណត់ផ្លូវមួយមួយចំនួនក្បែរការដ្ឋ…

សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីអំពី «ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថលក្នុងបរិបទថ្មីសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី»

ព័ត៌មាន
ថ្ងៃពុធ ទី ២៧ ខែតុលា ឆ្នាំ២០២១ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ «វេទិកាពិភាក្សាសម្រាប់សហគ្រាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ