កម្ពុជាបានរកឃើញករណីមេរោគបំប្លែងថ្មី ឌែលតា ២.៦៤៧ នាក់ហើយ!
ដោយ
មេរោគបំប្លែងថ្មីប្រភេទ ឌែលតា នៅតែបន្តមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់ពេលនេះកម្ពុជាបានរកឃើញនូវមេរោគបំប្លែងថ្មី ប្រភេទ ឌែលតា មួយនេះ ចំនួន ២.៦៤៧ នាក់ហើយនៅទូទាំង២៣ខេត្ត ក្រុង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី ០៤ កញ្ញា ឆ្នាំ២០២១។