មេរោគបំប្លែងថ្មី ឌែលតា

កម្ពុជាបានរកឃើញករណីមេរោគបំប្លែងថ្មី ឌែលតា ២.៦៤៧ នាក់ហើយ!


មេរោគបំប្លែងថ្មីប្រភេទ ឌែលតា នៅតែបន្តមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់ពេលនេះកម្ពុជាបានរកឃើញនូវមេរោគបំប្លែងថ្មី ប្រភេទ ឌែលតា មួយនេះ ចំនួន ២.៦៤៧ នាក់ហើយនៅទូទាំង២៣ខេត្ត ក្រុង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី ០៤ កញ្ញា ឆ្នាំ២០២១។
កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណី


នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ៖ កម្ពុជានៅតែបន្តរក ឃើញនូវករណីមេរោគបំប្លែងថ្មីមួយនេះជាបន្តបន្ទាប់ ដោយគិតចាប់ពីករណីរកឃើញដំបូងចាប់ពីថ្ងៃទី ០៣ មីនា រហូត មកដល់ ថ្ងៃទី០៤ ខែកញ្ញា កន្លងមកនេះ កម្ពជា បានរកឃើញភាគច្រើនគឺនៅក្នុងខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ដោយនៅក្នុងខេត្តបន្ទាយមានជ័យ រកឃើញភាគច្រើនលើពលករមកពីប្រទេសថៃ រួមទាំងការឆ្លងនៅក្នុងសហគមន៍ផងដែល ចំណែកឯនៅក្នុងរាជាធានីភ្នំពេញវិញ គឺភាគច្រើនជាការនាំចូលមកពីបរទេស បុគ្គលិកសុខាភិបាល អាជីវករ មន្រ្តីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធានាគារ និង សិស្សានុសិស្សជាដើម ។

គួរបញ្ជាក់ផងដែរថា សរុបករណីឆ្លងមេរោគបំប្លែងថ្មី ប្រភេទ ឌែលតា ដែលកម្ពុជាបានរកឃើញសរុបទាំងអស់មានចំនួន ២.៦៤៧ នាក់ហើយ។  ទនឹ្ទម និងការរកឃើញជាបន្តបន្ទាប់នេះដែល ក្រសួងសុខាភិបាល ប្រចាំកម្ពុជា នៅតែអំពាវនាវទៅដល់ប្រជាជននៅទូទាំងប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ រួមទាំងកុំភ្លេចនូវវិធានការ ការពារដែលក្រសួងបានដាក់ជូន ៣កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តចូលរួមនូការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីបង្កានៃការឆ្លងផងដែរ។

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលចំនួន៤ប្រទេសនឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែន

ព័ត៌មាន
ធនាគារកណ្តាលនៃ ប្រទេសអូស្រ្តាលី សិង្ហបុរី ម៉ាឡេស៊ី និងអាហ្រ្វិកខាងត្បូង នឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែន ដោយប្រើប្រាស់រូបិ…

ងាយដូចបកចេក ! បញ្ចូល​ទឹកប្រាក់​ក្នុងទូរសព្ទដៃជាមួយ អេស៊ីលីដាម៉ូបាល!

ព័ត៌មាន
សម័យឥឡូវនេះ គេលែង​ប្រើ​កាតកោស ឬ​ធ្វើដំណើរចេញទៅរកទិញ​កាតកោស​សម្រាប់​បញ្ចូលទឹកប្រាក់​ក្នុង​ទូរសព្ទដៃទៀតហើយ គឺគេប្រើ​ អេស៊ីលីដាម៉ូបាល ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ