#មេដឹកនាំចិន

Articles by Tag មេដឹកនាំចិន

ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបែកធ្លាយលិខិតរបស់មេដឹកនាំយោធាចិន អំពាវនាវឱ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែង

ដោយ​ ​ ខេមបូណូមីស
ក្រោយអាជ្ញាធរចិន លាតត្រដាងពីការចាត់វិធានការច្បាប់ប្រឆាំងនឹងលោក ចាង យូជា (Zhang Youxia) អនុប្រធានគណៈកម្មការយោធាកណ្តាល នៃបក្សកុម្មុយនីស្តចិន ដែលគេដឹងថា គឺជាអ្នកដែលមានអំណាចទី២នៅក្នុងជួរកងទ័ពបដិវត្តចិន ស្រាប់តែមានការបែកធ្លាយលិខិតសម្ងាត់មួយរបស់លោក ចាង នៅលើបណ្តាញសង្គម។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vision Times នៅក្នុងលិខិតនោះបានបង្ហាញពីការបែកបាក់ធ្ងន់ធ្ងរនៅក្នុងជួរមេដឹកនាំកងទ័ពចិន និងទាមទារឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងនៅសមាជបក្សលើកទី២១ ដែលគ្រោងធ្វើនៅឆ្នាំ២០២៧ ខាងមុខ។