#មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង

Articles by Tag មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង

មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាធ្វើសហប្រតិបត្តិការលើវិស័យសន្តិសុខ ស្របពេលមានការគំរាមពីកូរ៉េខាងជើង

ដោយ​ ​ ខេមបូណូមីស
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរនឹងរួមដៃគ្នាដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី ដូចជាការគំរាមរបស់ប្រទេសកូរ៉េខាងជើងជាដើម។ ការថ្លែងបែបនេះបានកើតឡើងនៅពេលដែលលោក គីស្ស៊ីដា កំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងបានប្រជុំកំពូលជាមួយសមភាគីរបស់លោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ។