កូវីដ-១៩ ជួយឲ្យមហាសេដ្ឋីសាំងហ្គាពួរម្នាក់ កើនប្រាក់ ១ពាន់លានដុល្លារក្នុងមួយខែ
ដោយ
ស្របពេលដែលបញ្ហាកូវីដ-១៩ កំពុងធ្វើឲ្យអាជីវកម្មរបស់សេដ្ឋីៗជាច្រើននៅទូទាំងពិភពលោកជួបបញ្ហា នឹងស្រុតចុះចំណូល ស្រាប់តែមានមហាសេដ្ឋីសាំងហ្គាពួរមួយរូប កាន់តែមានឡើងៗ នៅអំឡុងពេលកូវីដ-១៩ ខណៈដែលប្រាក់របស់គាត់បានកើនឡើងប្រមាណ ១ពាន់លានដុល្លារ ក្នុងមួយខែនៅឆ្នាំនេះ។ លុយរបស់គាត់កើនឡើង គឺដោយសារតែតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្ររបស់គាត់ បានហក់កើនឡើងដល់ទៅ ជិត៥០% ចំពេលដែលមានមេរោគឆ្លងកូវីដ-១៩ ផ្ទុះរីករាលដាល។