#មិនទាន់អាចរកច្រកចេញបាននៅឡើយ

Articles by Tag មិនទាន់អាចរកច្រកចេញបាននៅឡើយ

បញ្ហាអគារជាប់គាំងនៅព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ទោះបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង២លើករួចហើយក្ដី

ដោយ​ សឿន វណ្ណឌេត
បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចកំណត់យន្តការជាក់លាក់ក្នុងការដោះស្រាយបាននៅឡើយទេ បើទោះបីគណៈកម្មការអន្តរក្រសួងបានជួបប្រជុំគ្នាពីរលើកកន្លងមកក្តី។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ កិច្ចប្រជុំពីរលើកកន្លងមកនេះ គណៈកម្មការអន្តរក្រសួងទទួលបានធាតុចូលសំខាន់ៗជាច្រើន ហើយគណៈកម្មការនេះនឹងវេចខ្ចប់ធាតុចូលទាំងនោះធ្វើជាសេចក្តីព្រាងយន្តការ ដើម្បីដាក់ជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងពេលឆាប់ៗខាងមុខនេះ។