#មិនមានការបិទទីក្រុង

Articles by Tag មិនមានការបិទទីក្រុង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ «កម្ពុជានឹងគ្មានការបិទខ្ទប់ទីក្រុង និងបណ្ដាផ្សារដូចមុនទៀតនោះទេ»

ដោយ​ ចាន់ មង្គល
បើទោះបីជា ករណីឆ្លងកូវីដ១៩អូមីក្រុង កំពុងបន្ដកើនឡើងក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអះអាងថា សម្តេច នឹងមិនបញ្ជាឲ្យបិទខ្ទប់ក្រុងភ្នំពេញ និងបណ្ដាផ្សារនានា ដូចអ្វីដែលបានធ្វើកាលពីមុននោះទេ។ មិនបន្ដបិទខ្ទប់ដូចពីមុន ព្រោះសម្តេច អះអាងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងក្នុងចំនួនច្រើន ហើយអត្រាអ្នកស្លាប់ដោយសារកូវីដ១៩ ក៏បានថយចុះដែរនៅមួយរយៈចុងក្រោយនេះ។