នៅថៃ «មន្ទីរពេទ្យសណ្ឋាគារ»លំដាប់ផ្កាយ បើកទទួលអ្នកជំងឺកូវីដ-១៩ដែលមានលុយ
ដោយ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមានការត្អូញត្អែរពីប្រជាជនថៃជុំវិញការខ្វះគ្រែព្យាបាលនៅតាមមន្ទីរពេទ្យ អ្នកជំងឺកូវីដ-១៩ដែលមានលុយចាយមិនខ្វះ មិនបារម្ភអំពីការខ្វះគ្រែពេទ្យនោះទេ ។ សណ្ឋាគារលំដាប់ផ្កាយៗ នៅទីក្រុងបាងកក បានរៀបចំប្រែក្លាយខ្លួនទៅជាមន្ទីរពេទ្យប្រណីតសម្រាប់ទទួលអ្នកជំងឺលំដាប់វីអាយភី ដោយក្នុងមួយយប់ អាចតម្លៃដល់ទៅជិត ៤០០ដុល្លារ ។