អង់គ្លេស សម្រេចបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា បើទោះបីអឺរ៉ុប បានដក EBA ពីកម្ពុជាក្ដី
ដោយ
មុខទំនិញរបស់កម្ពុជា ដែលនាំទៅប្រទេសអង់គ្លេស នឹងនៅតែទទួលបានការអនុគ្រោះពន្ធ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ បើទោះបីជាអឺរ៉ុបបានសម្រេចដកយកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ។ នៅតែទទួលបានការអនុគ្រោះ គឺដោយសារតែអង់គ្លេសនៅតែបន្ដផ្ដល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានេះ ដ្បិតថាអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបហើយ ហើយរយៈពេលអន្តរកាលបន្ទាប់ពីការចាកចេញនេះ (Brexit) នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះហើយ។ នេះបើតាមសារណែនាំមួយរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា។